ចិន ចេញមុខទាត់ចោល ក្រោយលោក Netanyahu ចោទលួចជួយ អ៊ីរ៉ង់ ផលិតអាវុធនុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ចេញមុខទាត់ចោល ក្រោយលោក Netanyahu ចោទលួចជួយ អ៊ីរ៉ង់ ផលិតអាវុធនុយក្លេអ៊ែរ

ចិន ចេញមុខទាត់ចោល ក្រោយលោក Netanyahu ចោទលួចជួយ អ៊ីរ៉ង់ ផលិតអាវុធនុយក្លេអ៊ែរ

ប៉េកាំង ៖ ចិនដែលជាមហាយក្សនៅអាស៊ី បានចេញមុខទាត់ចោលភ្លាមៗ ចំពោះការចោទប្រកាន់របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលអះអាងថា ទីក្រុងប៉េកាំងបានលួចជួយដល់អ៊ីរ៉ង់ដោយសម្ងាត់ ដើម្បីផលិតអាវុធនុយក្លេអ៊ែរ និងមីស៊ីល ។

Advertisement

ការបដិសេធនេះ កើតមានឡើង បន្ទាប់ពី លោក Netanyahu ផ្ដល់បទសម្ភាសន៍ជាមួយ CBS កាលពីថ្ងៃ អាទិត្យ ដោយចង្អុលមុខប្រទេសចិនចំៗ ថា ជាអ្នកជួយកម្មវិធីនុយក្លេអ៊ែរ និងថែមទាំងលួចផ្គត់ផ្គង់គ្រឿងបង្គុំបច្ចេកវិទ្យា ដែលប្រើប្រាស់សម្រាប់ផលិតមីស៊ីលរបស់អ៊ីរ៉ង់ ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun និយាយថា ចិនសូមបដិសេធទាំងស្រុង ហើយចាត់ទុកការចាទប្រកាន់នេះគឺជាការទម្លាក់កំហុសមួយដែលគ្មានមូលដ្ឋានច្បាស់លាស់ ។

អ្នកនាំពាក្យរូបនេះអះអាងនៅចំពោះមុខអ្នកសារព័ត៌មានថា ប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់ អំពីជំហររបស់ចិនចំពោះអ៊ីរ៉ង់ជាច្រើនលើកច្រើនសាររួចមកហើយ ។

ក្នុងនាមជាប្រទេសធំមួយប្រកបដោយទំនួលខុសត្រូវ ចិនតែងតែបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយតែងតែប្តេជ្ញាចិត្តលើកកម្ពស់ការបន្ធូរបន្ថយភាពតានតឹង និងការចរចាដោយសន្តិភាព ដើម្បីបញ្ចប់ជម្លោះនានាទូទាំងពិភពលោក ។

បើតាម Anadolu, បច្ចុប្បន្ន បញ្ហានុយក្លេអ៊ែរ គឺជាឧបសគ្គដ៏ធំបំផុតនៅក្នុងការចរចាបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ដោយទីក្រុងតេហេរ៉ង់ ចង់ពន្យារការពិភាក្សានេះទៅពេលក្រោយ ខណៈទីក្រុងវ៉ាស៊ីនតោនទាមទារដាច់ខាតឱ្យអ៊ីរ៉ង់បញ្ជូនស្តុកអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ចេញទៅក្រៅប្រទេស និងលះបង់ចោលការចម្រាញ់នុយក្លេអ៊ែរក្នុងស្រុកទាំងស្រុង ។

យ៉ាងណា អ៊ីរ៉ង់បានបោះសម្តីព្រមានធ្ងន់ៗទុកមុនថា ខ្លួននឹងពិចារណាបង្កើនបរិមាណចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់ ៩០% ដែលជាកម្រិតអាចផលិតអាវុធនុយក្លេអ៊ែរ ឬគ្រាប់បែកបរមាណូ ប្រសិនបើប្រទេសខ្លួនរងការវាយប្រហារពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលសាជាថ្មីទៀត ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា