អង់គ្លេស ប្រកៀកស្មា​​ ៤០ ប្រទេសបញ្ជូនយន្តហោះ​ចម្បាំង, ​នាវាពិឃាត​​ចេញទៅការពារច្រក​ហ័រមូស​ ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង់គ្លេស ប្រកៀកស្មា​​ ៤០ ប្រទេសបញ្ជូនយន្តហោះ​ចម្បាំង, ​នាវាពិឃាត​​ចេញទៅការពារច្រក​ហ័រមូស​ ​

អង់គ្លេស ប្រកៀកស្មា​​ ៤០ ប្រទេសបញ្ជូនយន្តហោះ​ចម្បាំង, ​នាវាពិឃាត​​ចេញទៅការពារច្រក​ហ័រមូស​ ​

ឡុងដ៍ ៖ អង់គ្លេសបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងប្រកៀកស្មាជាមួយបណ្តាសម្ព័ន្ធមិត្តជាង ៤០ ប្រទេសដើម្បីចាត់បញ្ជូនយន្តហោះចម្បាំង, ​នាវាពិឃាត ​ព្រមទាំងយន្តហោះដ្រូន ​ចេញទៅចូលរួមបេសកកម្មការពារច្រកសមុទ្រហ័រមូស ។
 
ការប្រកាសនេះ ធ្វើឡើង ស្របពេលដែល សង្រ្គាមអ៊ីរ៉ង់ បានកាត់បន្ថយចរាចរណ៍យ៉ាងខ្លាំង តាមរយៈច្រកសមុទ្រ Hormuz ជាពិសេសរំខានដល់ការនាំចេញប្រេង ជាហេតុធ្វើឱ្យតម្លៃថាមពលកើនឡើងខ្ពស់។ ប្រហែលជា មួយភាគប្រាំនៃប្រេង របស់ពិភពលោកបានឆ្លងកាត់ច្រកសមុទ្រមួយនេះ មុនពេលផ្ទុះសង្គ្រាម។
 
​លោក John Healey រដ្ឋមន្ត្រីការពារជាតិអង់គ្លេសអះអាងថា ការប្តេជ្ញាចិត្តនេះ​ ធ្វើឡើង ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលតាមវីដេអូជាមួយសមភាគីជាង ៤០ ​ប្រទេស ផ្សេងទៀត ដែលចូលរួម ក្នុងបេសកកម្មអន្តរជាតិបែបនេះ ។ លោកបានបញ្ជាក់ថា ​ប្រតិបត្តិការពហុជាតិមួយនេះរង់ចាំតែពេលវេលា ចេញដំណើរ ស្របតាមលក្ខខណ្ឌអនុញ្ញាត​តែប៉ុណ្ណោះ ។
 
លោក John Healey លើកឡើងថា «នៅពេលអង់គ្លេសប្រកៀកស្មាជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន, បេសកកម្មពហុជាតិនេះ នឹង​ការពារសុវត្ថិភាព ប្រកបដោយឯករាជ្យ និង គួរឱ្យទុកចិត្ត» ។
 
បើតាម Yahoo, សម្រាប់អង់គ្លេសម្នាក់ឯង គ្រោងចំណាយជាង ១៥៥ លានដុល្លារ​សម្រាប់បេសកកម្មនេះ ​ខណៈដែលទីក្រុងឡុងដ៍កំពុងស្វែងរកការធានាឡើងវិញ នូវការដឹកជញ្ជូនពាណិជ្ជកម្ម ជាមួយនឹងការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ ចំពេលដែលភាពតានតឹង នៅក្នុងតំបន់ កំពុងតែកើនឡើង។
 
កញ្ចប់បេសកកម្មនេះនឹងរួមបញ្ចូល នូវប្រព័ន្ធស្វយ័តដើម្បីស្វែងរក និង បោសសម្អាតមីនរបស់កងទ័ពជើងទឹក, ទូកដ្រូនល្បឿនលឿន, យន្តហោះចម្បាំង Typhoon សម្រាប់ល្បាតលើអាកាស ព្រមទាំង នាវាពិឃាត HMS Dragon ដែលកំពុងបោះពួយធ្វើដំណើរ ទៅកាន់តំបន់មជ្ឈិមបូព៌ា ។
 
​អង់គ្លេសមានទាហាន ជាង ១ ពាន់នាក់ រួចជាស្រេច ដែលត្រូវបានដាក់ពង្រាយ នៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយកងទ័ពទាំងនេះ គឺជាផ្នែកមួយនៃប្រតិបត្តិការការពារ​ រួមទាំង ក្រុមប្រឆាំងយន្តហោះដ្រូននិង ក្រុមយន្តហោះល្បឿនលឿន ៕
 
ប្រភពពី Yahoo, ប្រែសម្រួល ៖ សារ៉ាត

Advertisement
លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា