គុយបា ប្រកាសអស់ប្រេង អំឡុងពេលអាមេរិកបិទខ្ទប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គុយបា ប្រកាសអស់ប្រេង អំឡុងពេលអាមេរិកបិទខ្ទប់

គុយបា ប្រកាសអស់ប្រេង អំឡុងពេលអាមេរិកបិទខ្ទប់

ឡាហាវ៉ាន ៖ លោក Vicente de La O Levy រដ្ឋមន្ត្រីថាមពល ប្រទេសគុយបា បានអះអាង កាលពីថ្ងៃពុធថា ប្រទេសរបស់ខ្លួន អស់ប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត ចំពេលមានការហ៊ុមព័ទ្ធ ពីសំណាក់អាមេរិក។

Advertisement

ការប្រកាសនេះ ធ្វើឡើង ចំពេលដែល អាមេរិក បានបិទខ្ទប់យ៉ាងតឹងរ៉ឹង មិនឱ្យមានការដឹកជញ្ជូនប្រេងពីវ៉េណេស៊ុយអេឡា និង ម៉ិកស៊ិក ចូលទៅកាន់គុយបា ។

លោក Vicente de La O Levy ត្រូវបានគេដកស្រង់សម្ដី ដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា «យើងគ្មានប្រេងឥន្ធនៈ, គ្មានប្រេងម៉ាស៊ូតទៀតទេ»។

ប្រទេស គុយបា ត្រូវបានគេរាយការណ៍ថា ផលិតប្រេងប្រហែល ៤ម៉ឺនបារ៉ែល ក្នុងមួយថ្ងៃ ប៉ុន្តែ ប្រើប្រាស់ចន្លោះពី ៩ម៉ឺន ទៅ ១១ម៉ឺនបារ៉ែល ដែលធ្វើឱ្យប្រទេស ជាកោះមួយនេះ ពឹងផ្អែកលើរចនាសម្ព័ន្ធ នាំចូល ដែលឥឡូវនេះ ស្ទើរតែបាត់បង់។

រដ្ឋាភិបាលគុយបា បានប្រកាស កាលពីថ្ងៃអង្គារថា ខ្លួននឹងធ្វើសេរីភាវូបនីយកម្មតម្លៃប្រេងឥន្ធនៈ ដោយបញ្ចប់របបតម្លៃថេរ លើទំនិញថាមពល ចំពេលមានទណ្ឌកម្មសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក និងការខ្វះខាតប្រេងឥន្ធនៈ កាន់តែអាក្រក់ទៅៗ។

បើតាម Anadolu, ប្រទេស គុយបា កំពុងប្រឈមមុខនឹងវិបត្តិប្រេងឥន្ធនៈ ចំពេលមានការហ៊ុមព័ទ្ធប្រេងរបស់សហរដ្ឋអាមេរិក ដែលបានដាក់ កាលពីថ្ងៃទី៣០ ខែមករា រួមជាមួយនឹងការដាច់ចរន្តអគ្គិសនី។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយម្តងហើយម្តងទៀតថា គុយបា គឺជាគោលដៅបន្ទាប់ នៅក្រោយពីប្រតិបត្តិការយោធា របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់៕

ប្រភពពី Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា