អ៊ីរ៉ង់ ប្រាប់ក្រុមប្រទេស BRICS ថា ជម្រើសយោធាមិនអាចដោះស្រាយបញ្ហាបានទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ប្រាប់ក្រុមប្រទេស BRICS ថា ជម្រើសយោធាមិនអាចដោះស្រាយបញ្ហាបានទេ

អ៊ីរ៉ង់ ប្រាប់ក្រុមប្រទេស BRICS ថា ជម្រើសយោធាមិនអាចដោះស្រាយបញ្ហាបានទេ

ញូវ ដែល្លី ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយប្រាប់ក្រុមប្រទេស BRICS នៅថ្ងៃព្រហស្បតិ៍នេះថា ជម្រើសយោធាមិនអាចដោះស្រាយបញ្ហាប្រទេសរបស់លោកបាននោះទេ ហើយទីក្រុង តេហេរ៉ង់ ក៏នឹងមិនចុះចាញ់ ចំពោះការដាក់សម្ពាធ ឬ ការគំរាមកំហែងណាមួយដែរ។

Advertisement

ប្លុក BRICS ដែលមានសមាជិក ចំនួន១១ ប្រទេស រួមមាន ប្រេស៊ីល, រុស្ស៊ី, ឥណ្ឌា, ចិន, អាហ្វ្រិកខាងត្បូង, អារ៉ាប៊ីសាអូឌីត, អេហ្ស៊ីប, អេមីរ៉ាតអារ៉ាប់រួម, អេត្យូពី, ឥណ្ឌូនេស៊ី និង អ៊ីរ៉ង់។

ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស BRICS រយៈពេល២ថ្ងៃ នៅឥណ្ឌា, លោក Araghchi បាននិយាយថា អ៊ីរ៉ង់ត្រូវបានទទួលរងនូវការវាយប្រហារ ពីរដង ក្នុងរយៈពេលតិចជាងមួយឆ្នាំ ចំពោះការឈ្លានពានយ៉ាងព្រៃផ្សៃ និង ខុសច្បាប់ ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

យ៉ាងណាក៏ដោយ លោក Araghchi បន្តថា «ដូចដែលខ្ញុំបានបញ្ជាក់ ម្តងហើយម្តងទៀត មិនមានដំណោះស្រាយយោធា ចំពោះបញ្ហាណាមួយ ដែលទាក់ទងនឹងប្រទេសអ៊ីរ៉ង់ នោះទេ»។

លោក បន្ថែមទៀតថា អ៊ីរ៉ង់បានត្រៀមខ្លួនដើម្បី ប្រយុទ្ធដោយកម្លាំងពេញលេញ ក្នុងការការពារសេរីភាព អធិបតេយ្យភាព និង បូរណភាពទឹកដីរបស់ខ្លួន ប៉ុន្តែ នៅតែមានការប្តេជ្ញាចិត្ត យ៉ាងពេញលេញ ចំពោះផ្នែកការទូត ដោយលោកបានសង្កត់ធ្ងន់ថា ប្រជាជនអ៊ីរ៉ង់ស្រឡាញ់សន្តិភាព និង មិនស្វែងរកសង្រ្គាម។

បើតាម Anadolu, ភាពតានតឹងក្នុងតំបន់ បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឱ្យមានការសងសឹករបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងឈូងសមុទ្រ ក៏ដូចជា ការបិទច្រកសមុទ្រ Hormuz ។

បទឈប់បាញ់ ឆ្លងកាត់ការសម្រុះសម្រួលរបស់ប៉ាគីស្ថាន បានចូលជាធរមាន នៅថ្ងៃទី ៨ ខែមេសា បើទោះជាកិច្ចចរចា នៅក្រុងអ៊ីស្លាម៉ាបាដ បរាជ័យ ក្នុងការបង្កើតកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ក៏ដោយ។

ប្រធានាធិបតីអាមេរិក លោក Donald Trump ក្រោយមក បានប្រកាសថា បទឈប់បាញ់នឹងនៅស្ថិតស្ថេរដោយគ្មានកំណត់ ទោះបីជាមានភាពតានតឹងផ្នែកយោធា និងការរឹតបន្តឹងដែនសមុទ្រ នៅក្នុងតំបន់ឈូងសមុទ្រក៏ដោយ។ អាមេរិកបានរក្សាការបិទផ្លូវជើងទឹក ប្រឆាំងនឹងអ៊ីរ៉ង់ តាំងពីថ្ងៃទី១៣ ខែមេសា៕

ប្រភពពី Anadolu ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា