លោក Trump ជំរុញឱ្យចាប់ខ្លួនលោក Obama ពីបទក្បត់ជាតិ និងផ្តួលរលំរដ្ឋាភិបាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ជំរុញឱ្យចាប់ខ្លួនលោក Obama ពីបទក្បត់ជាតិ និងផ្តួលរលំរដ្ឋាភិបាល

លោក Trump ជំរុញឱ្យចាប់ខ្លួនលោក Obama ពីបទក្បត់ជាតិ និងផ្តួលរលំរដ្ឋាភិបាល

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធបានអំពាវនាវតាមរយៈសារនៅលើបណ្ដាញសង្គម Truth Social ឲ្យមានការចាប់ខ្លួនលោក បារ៉ាក់ អូបាម៉ា ពីបទក្បត់ជាតិ ។

Advertisement

បើតាមកាសែត Washington Post, លោក ត្រាំ មិនបានបង្ហាញពីភស្តុតាងដែលចោទលោក អូបាម៉ា ថាក្បត់ជាតិនោះទេ ប៉ុន្តែលោក ត្រាំ បញ្ជាក់ថា អតីតប្រធានាធិបតីលោក អូបាម៉ា បានព្យាយាមផ្ដួលរំលំរដ្ឋាភិបាលរបស់លោក ។

ប្រភពដដែលបញ្ជាក់ថា លោក ត្រាំ បានចោទប្រកាន់លោក អូបាម៉ា និងសម្ព័ន្ធមិត្តរបស់គាត់ ទាំងមិនមានភស្តុតាង ថាបានលួចសន្លឹកឆ្នោតឆ្នាំ ២០២០ ពីរូបលោក និងព្យាយាមរៀបចំការបោះឆ្នោតឆ្នាំ ២០១៦ ប្រឆាំងនឹងរូបលោកផងដែរ ។

ជម្លោះរវាងលោក Donald Trump និងលោក Barack Obama ផ្តើមចេញពីការប្រជែងគ្នាផ្នែកនយោបាយដ៏ស្រួចស្រាលបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកសម័យទំនើប ដោយស្តែងចេញតាមរយៈមនោគមវិជ្ជាបក្ស និងការវាយប្រហារពាក្យសម្តីផ្ទាល់ខ្លួនជាបន្តបន្ទាប់ ជាពិសេសការចោទប្រកាន់រឿងលួចឃុបឃិតជាមួយរុស្ស៊ី ។

យ៉ាងណា ភ្លាមៗ លោក Obama នៅពុំទាន់បញ្ចេញប្រតិកម្មឆ្លើយតប ចំពោះសំណេវាយប្រហារតាមបណ្តាញសង្គមរបស់លោក Trump នៅឡើយទេ ។

ប៉ុន្តែនេះមិនមែនជាលើកដំបូងទេ ដែលលោក Trump អំពាវនាវឱ្យចាប់ខ្លួនលោក Obama ពាក់ព័ន្ធនឹងការចោទប្រកាន់ដោយគ្មានភស្តុតាងពីបទក្បត់ជាតិ ជាពិសេសលោក ត្រាំ តែងតែឌឺដងពាក្យសម្ដីដាក់លោក អូបាម៉ា ផងដែរ ។

ជាក់ស្ដែង លោកប្រធានាធិបតី Trump ធ្លាប់បានហៅអតីតមេដឹកនាំអាមេរិក លោក Obama ថា ជា “កម្លាំងបិសាចដ៏អាក្រក់បំផុតនៅក្នុងឆាកនយោបាយសហរដ្ឋអាមេរិក ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ” ៕

ប្រភព ៖ Washington Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា