ក្រសួងពាណិជ្ជកម្មបណ្តេញប្រធានសាខា​ ក.ប.ប បាត់ដំបង ពីក្របខ័ណ្ឌមន្ត្រីរាជការ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងពាណិជ្ជកម្មបណ្តេញប្រធានសាខា​ ក.ប.ប បាត់ដំបង ពីក្របខ័ណ្ឌមន្ត្រីរាជការ

ក្រសួងពាណិជ្ជកម្មបណ្តេញប្រធានសាខា​ ក.ប.ប បាត់ដំបង ពីក្របខ័ណ្ឌមន្ត្រីរាជការ

បន្ទាប់ពីមានប្រតិកម្មខ្លាំងៗពីសម្តេចតេជោ ហ៊ុន សែន ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៤ឧសភា បានសម្រេចបញ្ចប់មុខតំណែងលោក គឹម ប្រុស ពីប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ក.ប.ប. ខេត្តបាត់ដំបង ​ព្រមទាំងបានលុបឈ្មោះលោកចេញពីក្របខ័ណ្ឌមន្ត្រីរាជការទៀតផង។

Advertisement

ក្រសួងបញ្ជាក់ថា ការសម្រេចបែបនេះធ្វើឡើងដោយយោងតាមយោបល់របស់ក្រុមប្រឹក្សាវិន័យនៃក្រសួងពាណិជ្ជកម្ម។ ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបងរូបនេះ​បានបង្ករការថ្នាំងថ្នាក់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ​ពាក់ព័ន្ធនឹងចំណាត់ការប្រឆាំងការលួចនាំចូលទុរេនខុសច្បាប់ពីប្រទេសថៃទៅលក់នៅបាត់ដំបង ដោយកុហកថា​ជាទុរេននាំមកពីខេត្តកំពង់ចាម ខណៈដែលទុរេនកំពង់ចាមមិនទាន់ដល់រដូវប្រមូលផលផង។​

ពេលចុះទៅខេត្តស្វាយរៀងកាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តចំពោះការពន្យល់របស់លោក គឹម ប្រុស ហើយបានប្រាប់ឲ្យក្រសួងពាណិជ្ជកម្មចាត់វិធានការចំពោះមន្រ្តី ដែលរាយការណ៍កុហក​ថ្នាក់លើ និងប្រជាពលរដ្ឋ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា