គម្រោងចិញ្ចឹមមាន់ស្រែនឹងជួយដល់ជនភៀសសឹកពី៣ ទៅ ៤ពាន់​គ្រួសារ​នៅខេត្តចំនួន៣ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោងចិញ្ចឹមមាន់ស្រែនឹងជួយដល់ជនភៀសសឹកពី៣ ទៅ ៤ពាន់​គ្រួសារ​នៅខេត្តចំនួន៣

គម្រោងចិញ្ចឹមមាន់ស្រែនឹងជួយដល់ជនភៀសសឹកពី៣ ទៅ ៤ពាន់​គ្រួសារ​នៅខេត្តចំនួន៣

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយ រដ្ឋបាល​ខេត្តព្រះវិហារដែលជាខេត្តរងគ្រោះដោយសារសកម្មភាព​ឈ្លានពាន​របស់យោធាថៃ អនុវត្តនូវគម្រោងពិពិធកម្ម(CASDP) ក្នុងនេះមាន​គម្រោងចិញ្ចឹមមាន់ស្រែ ។គម្រោងនេះជួយដល់​ជនភៀស​សឹកពី៣ ទៅ៤ពាន់គ្រួសារ ហើយជនភៀសសឹកនៅខេត្តចំនួន៣ នឹងទទួលផល​ពីគម្រោងនេះ។

Advertisement

Read:ប្រាប់បណ្ដាញព័ត៌មានAMS នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តាមរយៈកិច្ចសហការជា​មួយដៃគូ, ក្រសួងកសិកម្ម និងអាជ្ញាធរខេត្ត​ព្រះវិហារ​កំពុងផ្សព្វផ្សាយ​នូវគម្រោងចិញ្ចឹមមាន់ស្រែជាសហគមន៍ ដើម្បីជួយស្តារជីវភាពដល់​បងប្អូនភៀសសឹកនៅក្នុងទីតាំង​ជម្រក​បណ្ដោះ​អាសន្ននៃខេត្ត​ព្រះវិហារ។គម្រោងនេះនឹងជួយដោះស្រាយបញ្ហាជាបន្ទាន់ដើម្បី ជួយដល់បងប្អូនជនភៀសសឹកនៅខេត្ត​ចំនួន៣គឺ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្ត​ព្រះវិហារ។

បើតាមឯកឧត្តម ឃឹម ហ្វីណង់​គម្រោងចិញ្ចឹមមាន់ស្រែ​នឹងបញ្ចប់នៅ​នៅក្នុងឆ្នាំនេះ ហើយ​ជនភៀសសឹកដែលនឹងទទួលបាន​ផលពី​គម្រោង​មានប្រមាណពី៣ ទៅ៤ពាន់គ្រួសារ។

គម្រោងចិញ្ចឹមមាន់ មានការគាំទ្រដល់ជនភៀសសឹកមួយដូចជា ផ្តល់​ទ្រុងចិញ្ចឹមមាន់ស្តង់ដាចំនួន១, ពូជកូនមាន់ស្រែអាយុ​២១ថ្ងៃ​ចំនួន ១០០ក្បាល,ការគាំទ្រវ៉ាក់សាំងការពារជំងឺ,ចំណីសម្រាប់ចិញ្ចឹមមាន់មួយវគ្គដំបូង,ការបណ្តុះបណ្តាលបច្ចេកទេស និងការ​ចុះតា​មដានជាប់ជា​ប្រចាំ។លើសពីនេះនៅពេលការចិញ្ចឹមបានផល នឹងមានធានា​ប្រមូល​ទិញយកវិញក្នុងតម្លៃ​សមរម្យទៀត​ផង​។

គួរបញ្ជាក់ថា គម្រោងពិពិធកម្ម(CASDP)ជាគម្រោងរបស់​ក្រសួង​កសិកម្ម នឹងផ្តល់ជួយការគាំទ្រគ្រប់ជ្រុងជ្រោយដល់បងប្អូន​ប្រជា​ពលរដ្ឋ​ភៀសសឹកក្នុងតំបន់នេះ ទាំងលើការបង្ហាត់បង្រៀនបច្ចេកទេស ដើមទុនចំណាយលើការចិញ្ចឹម និងការភ្ជាប់ទីផ្សារ​ទុកជាមុន ដើម្បី​អាច​ចាប់យកមុខរបរចិញ្ចឹមមាន់ស្រែនេះបាន។នេះបើតាមការ​បញ្ជាក់​របស់ឯកឧត្តម ឃឹម ហ្វីណង់៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា