សម្ដេចធិបតី៖ រដ្ឋនឹងសាងសង់ស្តូបគោរព​វិញ្ញាណ​ក្ខន្ធវីរកងទ័ព វីរនគរបាលដែលពលីក្នុងកិច្ចការពារទឹកដី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតី៖ រដ្ឋនឹងសាងសង់ស្តូបគោរព​វិញ្ញាណ​ក្ខន្ធវីរកងទ័ព វីរនគរបាលដែលពលីក្នុងកិច្ចការពារទឹកដី

សម្ដេចធិបតី៖ រដ្ឋនឹងសាងសង់ស្តូបគោរព​វិញ្ញាណ​ក្ខន្ធវីរកងទ័ព វីរនគរបាលដែលពលីក្នុងកិច្ចការពារទឹកដី

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាបានបញ្ជាឱ្យសាងសង់ស្តូបគោរព​វិញ្ញាណ​ក្ខន្ធ វីរកងទ័ព វីរនគរបាល ដែលពលីក្នុងកិច្ចការពារបូរណភាពទឹកដី និងបញ្ជាឱ្យសិក្សារៀបចំមេដាយពិសេស សម្រាប់ជូនដល់វីរកងទ័ព វីរនគរបាល ដែលបានចូលរួមក្នុងប្រតិបត្តិការការពារទឹកដី ដោយសារការឈ្លានពានពីថៃ នៅឆ្នាំ២០២៥ ផងដែរ ។

Advertisement

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃសមាជិកអតីតយុទ្ធជន និងនិវត្តជន​កម្ពុជា បានបញ្ជាឱ្យមានការគិតគូរក្នុងការសាងសង់ស្ដូប រម្លឹកដល់វីរយុទ្ធជន ដែលបានពលីក្នុងប្រយុទ្ធការពារទឹកដី ក្នុង​ពេលថៃឈ្លានពាន ដើម្បីរម្លឹកជាប្រចាំដល់ដល់កូនចៅជំនាន់ក្រោយ អំពីការលះបង់ដ៏ធំធេងរបស់វីរកងទ័ព វរនគរបាល ក្នុងកិច្ច​ការពារអធិបតេយ្យជាតិ។

លើសពីការសងស្ដូប សម្ដេចធិបតីនាយករដ្ឋមន្រ្តីក៏បានឱ្យក្រសួងការពារជាតិ និងទីស្ដីការគណៈរដ្ឋមន្ត្រី សិក្សាអំពីមេដាយ​ពិសេស សម្រាប់ជូនដល់វីរកងទ័ព វីរនគរបាល ដែលបានចូលរួម ក្នុងប្រតិបត្តិការការពារទឹកដីពីថៃឈ្លានពាន ក្នុងឆ្នាំ២០២៥​ផងដែរ ។សម្ដេចធិបតីបញ្ជាក់ថា ដូច្នេះទៅថ្ងៃក្រោយ រាល់សមរភូមិ រាល់ការប្រយុទ្ធមួយៗ ត្រូវមានមេដាយសម្រាប់ផ្ដល់​ជូនអ្នក​ដែលចូលរួម ប្រតិបត្តិការដោយផ្ទាល់ គាំទ្រប្រយុទ្ធដោយផ្ទាល់ នៅក្នុងបុព្វហេតុទាំងអស់នោះ ។ សម្ដេចគូសរំលេចថា យើងមាន​មេដាយ​ការពារជាតិ ប៉ុន្តែសម្រាប់សមរភូមិមួយៗ នឹងត្រូវមានមេដាយពិសេស សម្រាប់អ្នករបួសពិការនៅលើសមរភូមិ ដើម្បីជាការ​លើកទឹកចិត្ត ។

សម្ដេចធិបតី បញ្ជាក់ថា មេដាយ ពិតណាស់ ជាក្រណាត់មួយដុំ មានរចនារូបភាពស្អាត ប៉ុន្តែអ្វីដែលសំខាន់ គឺតម្លៃដែលមាន​អត្ថន័យមិនអាចកាត់ថ្លៃបាន ដើម្បីឱ្យគ្រប់គ្នា អាចមើលឃើញនូវការលះបង់របស់យោធិន របស់នគរបាល របស់អាវុធហត្ថ និងរបស់ប្រជាជនយើង ដែលចូលរួមផ្ទាល់ ក្នុងកិច្ចការពារទឹកដី ដែលនេះ គឺជាអ្វីដែលរដ្ឋគិតគូរ ៕


ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា