កម្ពុជាប្រាប់អាម៉េរិកអំពីការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា អ.ស.ប ស្តីពីច្បាប់សមុទ្រ និងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាប្រាប់អាម៉េរិកអំពីការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា អ.ស.ប ស្តីពីច្បាប់សមុទ្រ និងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

កម្ពុជាប្រាប់អាម៉េរិកអំពីការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា អ.ស.ប ស្តីពីច្បាប់សមុទ្រ និងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនលោកជំទាវ Allison Hooker អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក អំពីការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) បន្ទាប់ពីប្រទេសថៃបានបញ្ចប់ដោយឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ទាក់ទងនឹងតំបន់ដែនសមុទ្រទាមទារ ត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ (MOU-2001)។ ការជម្រាបជូននេះ តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

Advertisement

កិច្ចពិភាក្សាបានផ្តោតសំខាន់ទៅលើកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹង បន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះ ជម្លោះព្រំដែនកម្ពុជា-ថៃ។

ភាគីទាំងពីរសាទរចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ដែលសម្រេចបានក្នុងទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក និងបានបញ្ជាក់ការប្តេជ្ញាចិត្តរួមជាថ្មីក្នុងការ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដែលផ្តល់ប្រយោជន៍រួម រួមទាំងវិស័យសន្តិសុខ។ ចំពោះ បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមមានការអនុម័តច្បាប់ស្តីពីការប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលថ្មីៗនេះ។

លោកជំទាវ Allison Hooker បានកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ និងវឌ្ឍនភាពរបស់កម្ពុជា ក្នុងការដោះស្រាយទម្រង់នៃឧក្រិដ្ឋកម្មតាម ប្រព័ន្ធព័ត៌មានវិទ្យា និងបានបញ្ជាក់ការត្រៀមខ្លួនរួចជាស្រេចរបស់អាជ្ញាធរអនុវត្តច្បាប់សហរដ្ឋអាម៉េរិក ក្នុង ការសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជាដែលពាក់ព័ន្ធនឹងបញ្ហាខាងលើ។

ទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងសេចក្តី ថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះសហរដ្ឋអាម៉េរិក សម្រាប់ការគាំទ្រជាបន្តបន្ទាប់លើដំណើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ការប្តេជ្ញាចិត្តជាថ្មីរបស់កម្ពុជា ក្នុងការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចថា កម្ពុជាតែងតែខិតខំស្វែងរកដំណោះស្រាយដោយសន្តិវិធី ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ស្របតាមច្បាប់អន្តរជាតិ និងបានបញ្ជាក់ពីបំណង ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនុកចិត្ត និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា និងថៃ។

លោកជំទាវ Allison Hooker បានបញ្ជាក់ការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិក ក្នុងការលើកកម្ពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកាតព្វកិច្ចស្របតាមសេចក្តីថ្លែងការណ៍រួមទីក្រុង គូឡាឡាំពួ និងបានជំរុញភាគីទាំងពីរប្រើប្រាស់ឱ្យបានពេញលេញ នូវយន្តការទ្វេភាគីដែលមានស្រាប់ ដូចជា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និង ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ដើម្បីស្វែងរកឫសគល់នៃជម្លោះ និងគាំទ្រការដោះស្រាយបញ្ហា ដោយសន្តិវិធី៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា