ក្បួនឡាន UN រងការវាយប្រហារដោយដ្រូននៅអ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្បួនឡាន UN រងការវាយប្រហារដោយដ្រូននៅអ៊ុយក្រែន

ក្បួនឡាន UN រងការវាយប្រហារដោយដ្រូននៅអ៊ុយក្រែន

កៀវ ៖ ក្បួនរថយន្តរបស់អង្គការសហប្រជាជាតិ ត្រូវបានវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក នៅក្នុងប្រទេសអ៊ុយក្រែន។

Advertisement

វីដេអូដែលចេញផ្សាយដោយអង្គការសហប្រជាជាតិ បង្ហាញពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ទៅលើក្បួនយានជំនិះ ដែលមានសញ្ញាសម្គាល់ អង្គការសហប្រជាជាតិ នៅទីក្រុង Kherson ​​បណ្តាលឱ្យខូចខាតយានជំនិះ ខណៈដែលឡានមួយគ្រឿងនេះ កំពុងផ្តល់ដឹកជំនួយ ទៅកាន់តំបន់ Ostriv ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចោទប្រកាន់ទីក្រុងមូស្គូ ពីការវាយប្រហារដោយចេតនាលើរថយន្ត UN ដោយនិយាយថា រថយន្តដែលដំណើរការ ដោយការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ OCHA ត្រូវបានវាយប្រហារ ពីរដង ដោយយន្តហោះគ្មានមនុស្សបើក FPV ។

នៅលើបណ្តាញសង្គម X ដោយចែករំលែកវីដេអូ អំពីរថយន្ត Toyota Land Cruiser ដែលរងការខូចខាត, លោក Zelensky រៀបរាប់ជាអក្សរថា «រុស្ស៊ី មិនអាចមិនដឹងថា រថយន្តមួយណា ដែលពួកគេកំពុងកំណត់គោលដៅទេ»។ លោកប្រធានាធិបតី បន្ថែមថា មិនមានអ្នករងរបួសទេ តែ លោកមិនបានបញ្ជាក់ពីកាលបរិច្ឆេតច្បាស់លាស់នោះឡើយ។

យ៉ាងណា អ្នកនាំពាក្យ របស់អគ្គលេខាធិការ UN បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក អគ្គលេខាធិការមានការព្រួយបារម្ភថា រថយន្តរបស់អង្គការសហប្រជាជាតិ ដែលមានសញ្ញាសម្គាល់យ៉ាងច្បាស់ ត្រូវបានវាយប្រហារ ពីរដង នៅទីក្រុង Kherson ក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ១៤ ខែឧសភា។

ស្ថាប័ន OCHA និយាយថា រថយន្តរបស់ខ្លួន រងការខូចខាតយ៉ាងធ្ងន់ធ្ងរ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា