អាមេរិក និងអ៊ីស្រាអែល រៀបផែនការវាយប្រហារអ៊ីរ៉ង ជាថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក និងអ៊ីស្រាអែល រៀបផែនការវាយប្រហារអ៊ីរ៉ង ជាថ្មី

អាមេរិក និងអ៊ីស្រាអែល រៀបផែនការវាយប្រហារអ៊ីរ៉ង ជាថ្មី

វ៉ាស៊ីនតោន ៖ កាសែត The New York Times បានរាយការណ៍ ដោយដកស្រង់ប្រភពនានាថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងរៀបចំយ៉ាងសកម្ម សម្រាប់ការចាប់ផ្តើមឡើងវិញ នៃ ប្រតិបត្តិការយោធា ដែលអាចកើតមានប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើតាមសារព័ត៌មាន Tass ចេញផ្សាយ នៅថ្ងៃសៅរ៍នេះ។

Advertisement

យោងតាមកាសែតអាមេរិក The New York Times ដដែលនេះ, សាធារណរដ្ឋឥស្លាម អាចស្ថិតនៅក្រោមការវាយប្រហារថ្មី នៅដើមសប្តាហ៍ក្រោយ។

បើតាមប្រភព, ទីប្រឹក្សារបស់ប្រធានាធិបតីអាមេរិក Donald Trump បានរៀបចំផែនការសម្រាប់ការវាយប្រហារជាថ្មី ប៉ុន្តែ មេដឹកនាំអាមេរិក មិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយនៅឡើយទេ។

តាមសេចក្តីរាយការណ៍, ជម្រើសដែលកំពុងត្រូវបានពិចារណាដោយលោក Trump រួមមានការផ្លាស់ប្តូរ ទៅរកការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លា លើអ៊ីរ៉ង់ និងប្រតិបត្តិការលើគោក របស់កងកម្លាំងពិសេស ដើម្បីទាញយកសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់ចេញពីរោងចក្រនុយក្លេអ៊ែរ របស់អ៊ីរ៉ង់។

មុននេះ ទូរទស្សន៍ NBC News TV បានរាយការណ៍ ដោយដកស្រង់ប្រភពបញ្ជាក់ដែរថា មន្ទីរបញ្ចកោណកំពុងពិចារណាដាក់ឈ្មោះយុទ្ធនាការថ្មី ដែលមានសក្តានុពលប្រឆាំងនឹងអ៊ីរ៉ង់ ថា Operation Sledge hammer ឬ ប្រតិបត្តិការញញួរធំ ប្រសិនបើបទឈប់បាញ់ដួលរលំ ពោលគឺជំនួសប្រតិបត្តិការ Epic Fury ដែលបានចាប់ផ្តើមធ្វើ នៅថ្ងៃទី ២៨ ខែកុម្ភៈ៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា