លោក ស៊ី ជីនពីង លើកឡើងពី “Thucydides Trap” និងការមិនប្តូរជំហលើកោះតៃវ៉ាន់ នៅចំពោះមុខលោក ដូណាល់ ត្រាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ស៊ី ជីនពីង លើកឡើងពី “Thucydides Trap” និងការមិនប្តូរជំហលើកោះតៃវ៉ាន់ នៅចំពោះមុខលោក ដូណាល់ ត្រាំ

លោក ស៊ី ជីនពីង លើកឡើងពី “Thucydides Trap” និងការមិនប្តូរជំហលើកោះតៃវ៉ាន់ នៅចំពោះមុខលោក ដូណាល់ ត្រាំ

ជំនួបរវាងមេដឹកនាំមហាអំណាចចិន និងអាម៉េរិកដែលបានប្រព្រឹត្តិទៅកាលពីថ្មីៗនេះ មានបញ្ហាជាច្រើនដែលត្រូវបានលើកយកមកផ្សព្វផ្សាយ ប៉ុន្តែក្នុងនោះគួរឱ្យយចាប់អារម្មណ៍ផងដែរនូវពាក្យថា​ “Thucydides Trap” ដែលប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានលើកឡើង នៅចំពោះមុខវត្តមានដោយផ្ទាល់នៃប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ (Donald Trump)។

Advertisement

ចេញផ្សាយដោយ The Guardian សប្តាហ៍នេះបានសរសេរថា លោក ស៊ី ជីនពីង បានថ្លែងអំពីពាក្យថា អន្ទាក់ Thucyides នៅពេលអង្គុយទល់មុខលោក ដូណាល់ ត្រាំ។ មេដឹកនាំចិនទំនងជាសំដៅពាក្យនេះទៅប្រវត្តិនៃសង្រ្គាម Peloponnesian នៅប្រទេសក្រិកបុរាណ ដែលជាជម្លោះដ៏យូរអង្វែងមានរយៈពេលជាងមួយទសវត្សរ៍ បានផ្ទុះឡើងរវាងទីក្រុង Athens និង Sparta កាលពីក្នុងឆ្នាំ ៤៣១ មុនគ្រិស្តសករាជ។

អ្នកជំនាញ និងវិភាគជាច្រើនបានឱ្យយនិយមន័យ Thucyides trap (កើតចេញពីឈ្មោះអ្នកប្រាជ្ញក្រិកដ៏ល្បី Thucyides) ថាគឺជាគំនិតបង្កហេតុមួយដោយមហាអំណាចថ្មីណាមួយ ដើម្បីចង់ដណ្តើមឥទ្ធិពលរបស់ខ្លួនជាមួយនឹងមហាអំណាចមួយផ្សេងទៀត ដែលផែនការនេះនឹងជៀសមិនផុតឡើយ និងធ្វើឡើងតាមរយៈនៃការធ្វើសង្គ្រាមប្រឆាំងគ្នា។

អត្ថន័យរបស់លោក ស៊ី ជីនពីង គឺចង់សំដៅអន្ទាក់នេះស្រដៀងទៅនឹងអ្វី ដែលជាស្ថានភាពទំនាក់ទំនងនឹងការប្រកួតប្រជែងគ្នារវាងអាម៉េរិក និងចិនបច្ចុប្បន្ន។ ចិនមិនដែលចង់មានបញ្ហាជម្លោះដោយផ្ទាល់ជាមួយនឹងអាម៉េរិកនោះទេ។

ប៉ុន្តែយ៉ាងណាក្តីមេដឹកនាំចិនរូបនេះក៏នៅតែមិនមានជំហផ្លាស់ប្តូរចំពោះបញ្ហានៃកោះតៃវ៉ាន់ ដែលបន្តនៅតែមានកំដៅនៅឡើយនោះដែរ។

ក្នុងជំនួបគ្នាជាប្រវត្តិសាស្ត្រនេះដែរលោក ស៊ី ជីនពីង នៅតែព្រមានអាម៉េរិក និងលោក ដូណាល់ ត្រាំ ឱ្យយធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូ វចំពោះបញ្ហាកោះតៃវ៉ាន់ ពីព្រោះថា វានឹងអាចបង្កទៅជាជម្លោះដោយផ្ទាល់ប្រសិនបើមានការធ្វេសប្រហេសណាមួយ។

លោក ស៊ី ជីនពីង ថ្លែងបែបនេះថា៖ កោះតៃវ៉ាន់នៅតែជាប្រធានបទចោទដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងចិន និងអាម៉េរិក។ ប្រសិន​បើ​មាន​ការ​ប្រព្រឹត្ត​ខុសចំពោះបញ្ហានេះ ប្រទេស​ទាំង​ពីរ​អាច​ប្រឈមទៅនឹងការប៉ះ​ទង្គិច​គ្នា ឬ​អាច​ឈាន​ដល់​ជម្លោះ ហើយវានឹងអាច​រុញ​ទំនាក់ទំនង​ចិន-អាម៉េរិក​ទាំង​មូល​ឱ្យយ​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ខ្លាំងជាមិនខាន៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា