ស្លាប់មនុស្ស៨នាក់ ក្នុងគ្រោះថ្នាក់រថភ្លើងបុកឡានក្រុង នៅបាងកក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្លាប់មនុស្ស៨នាក់ ក្នុងគ្រោះថ្នាក់រថភ្លើងបុកឡានក្រុង នៅបាងកក

ស្លាប់មនុស្ស៨នាក់ ក្នុងគ្រោះថ្នាក់រថភ្លើងបុកឡានក្រុង នៅបាងកក

បាងកក ៖ មនុស្សយ៉ាងតិច ៨នាក់បានស្លាប់ និង ជាង៣០នាក់ទៀត បានរងរបួស ក្នុងហេតុការណ៍រថភ្លើងបុកឡានក្រុង នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃសៅរ៍។

Advertisement

នគរបាលបានឲ្យដឹងថា ការបុកគ្នានេះ បានកើតឡើង នៅព្រលឹមស្រាងៗ ដោយរូបភាព នៅលើបណ្ដាញសង្គម បង្ហាញពីរថភ្លើង ធ្វើដំណើរជិតដល់កន្លែងឆ្លងកាត់ ក្នុងល្បឿនមធ្យម ក៏ស្រាប់តែជ្រុលទៅបុកជាមួយរថយន្តក្រុង និង រាលដាលដល់យានជំនិះ របស់អ្នកដំណើរផ្សេងៗទៀត បណ្ដាលឲ្យឆាបឆេះភ្លាមៗ។

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបញ្ជាឱ្យមានការស៊ើបអង្កេត លើឧប្បត្តិហេតុនេះ។

មេប៉ូលិសក្រុងបាងកក លោក Urumporn Koondejsumrit បានប្រាប់ AFP ថា ក្រៅពីបាត់បង់ជីវិត ៨នាក់ , មាននៅអ្នករងរបួស ចំនួន៣៥នាក់ ក្នុងនោះ ២នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

បើតាម AFP, គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យមនុស្សស្លាប់ គឺជារឿងធម្មតា នៅក្នុងប្រទេសថៃ ដោយជាទៀងទាត់ ជាប់ចំណាត់ថ្នាក់កំពូល នៃផ្លូវដែលមានគ្រោះថ្នាក់បំផុត ក្នុងពិភពលោក រួមមានការបើកបរហួសល្បឿនកំណត់, ការបើកបរក្នុងស្ថានភាពស្រវឹង និង ការអនុវត្តន៍ច្បាប់ខ្សោយ។

ការដួលរលំនៃរថយន្តស្ទូច លើរថភ្លើងដឹកអ្នកដំណើរ បានសម្លាប់មនុស្ស ៣២ នាក់ និងរាប់សិបនាក់រងរបួស នៅភាគឦសានប្រទេសថៃ កាលពីខែមករា។ ការបុកគ្នា រវាងរថភ្លើងដឹកទំនិញ និងឡានក្រុងដឹកអ្នកដំណើរ ពេលទៅពិធីសាសនា បានសម្លាប់មនុស្ស ១៨ នាក់ ក្នុងឆ្នាំ២០២០។

បីឆ្នាំ ក្រោយមក, មនុស្ស៨នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នា រវាងរថភ្លើងដឹកទំនិញ និងរថយន្តភីកអាប់ ឆ្លងកាត់ខ្សែរថភ្លើងមួយ នៅភាគខាងកើត នៃប្រទេសថៃ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា