លោក Netanyahu និយាយថា ក្រុមមេខ្លោងដឹកនាំការវាយប្រហារថ្ងៃទី ០៧ តុលា ត្រូវបានសម្លាប់ជិតអស់ហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Netanyahu និយាយថា ក្រុមមេខ្លោងដឹកនាំការវាយប្រហារថ្ងៃទី ០៧ តុលា ត្រូវបានសម្លាប់ជិតអស់ហើយ

លោក Netanyahu និយាយថា ក្រុមមេខ្លោងដឹកនាំការវាយប្រហារថ្ងៃទី ០៧ តុលា ត្រូវបានសម្លាប់ជិតអស់ហើយ

ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃ អាទិត្យ បានថ្លែងអះអាងថា អ៊ីស្រាអែល ជិតឈានដល់ការបញ្ចប់គោលដៅសំខាន់មួយ នៃសង្គ្រាមនៅតំបន់ហ្គាហ្សាហើយ នោះគឺការសម្លាប់ក្រុមមេខ្លោងដែលទទួលខុសត្រូវទាំងអស់ ចំពោះការរៀបចំផែនការវាយប្រហារថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៣ ។

Advertisement

ការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រី Netanyahu ធ្វើឡើងបន្ទាប់ពីយោធាអ៊ីស្រាអែលបានប្រកាសក្តែងៗថា លោក Ezzedine Al-Haddad ដែលជាមេបញ្ជាការនៃក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសនៅតំបន់ហ្គាហ្សា កាលពីថ្ងៃ សុក្រ សប្តាហ៍មុន ។

មេដឹកនាំអ៊ីស្រាអែលមានវ័យ៧៦ឆ្នាំរូបនេះ បានថ្លែងក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា លោកបានសន្យាថា មេក្លោងទាំងអស់នៅពីក្រោយការសម្លាប់រង្គាល និងការចាប់ចំណាប់ខ្មាំង នឹងត្រូវកម្ចាត់ចោលរហូតដល់ចុងក្រោយ ។

លោកថា អ៊ីស្រាអែលជិតបញ្ចប់បេសកកម្មនេះហើយ ដោយលោកបានហៅលោក Haddad ថា ជា “ភេរវករដ៏គួរឲ្យស្អប់ខ្ពើម” ។ យោងតាមការលើកឡើងរបស់លោក Netanyahu, គិតមកទល់ពេលនេះ កងកម្លាំងអ៊ីស្រាអែលបានគ្រប់គ្រងទឹកដីហ្គាហ្សាចំនួន ៦០% ហើយ ។

បើតាម France24, ចាប់តាំងពីការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមហាម៉ាសមក ទាំងយោធា និងសេវាស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល បានធ្វើយុទ្ធនាការមួយ ដែលកំណត់គោលដៅលើពួកមេដឹកនាំនយោបាយជាន់ខ្ពស់ និងមេបញ្ជាការសកម្មប្រយុទ្ធរបស់ក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា និងនៅទូទាំងតំបន់នេះ ។

បន្ទាប់ពីការវាយប្រហារថ្ងៃទី០៧ ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល ១,២២១ នាក់នៅខាងទឹកដីអ៊ីស្រាអែល លោកនាយករដ្ឋមន្ត្រី Netanyahu បានប្តេជ្ញាចិត្តថា នឹងកំណត់គោលដៅ ក៏ដូចជាតាមប្រមាញ់ជីវិតមេក្លោងនៅពីក្រោយការវាយប្រហារនោះ ។

គំនុំសងសឹកនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧២,៧៦៣ នាក់នៅតំបន់ហ្គាហ្សា ភាគច្រើនជាជនស៊ីវិល នេះបើយោងតាមប្រភពពីក្រសួងសុខាភិបាលតំបន់នេះ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ហាម៉ាស ៕

ប្រភព ៖ France24 ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា