កម្ពុជាប្តេជ្ញាធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់​ទំនងអាស៊ាន-សហរដ្ឋអាម៉េរិកលើគ្រប់វិស័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាប្តេជ្ញាធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់​ទំនងអាស៊ាន-សហរដ្ឋអាម៉េរិកលើគ្រប់វិស័យ

កម្ពុជាប្តេជ្ញាធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់​ទំនងអាស៊ាន-សហរដ្ឋអាម៉េរិកលើគ្រប់វិស័យ

ឯកឧត្តម ណូយ ជំនាញ ឯកអគ្គរាជទូត/តំណាងអចិន្រ្តៃយ៍កម្ពុជា​ប្រចាំអាស៊ាន បានធ្វើជាសហប្រធានជាមួយលោកស្រី Joy Sakurai ភារធារីស្តីទីនៃស្ថានបេសកកម្មសហរដ្ឋអាម៉េរិកប្រចាំអាស៊ាន ដឹកនាំកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការកិច្ចសហប្រតិបត្តិការ​រួមអាស៊ាន-សហរដ្ឋអាម៉េរិក នៅលេខាធិការដ្ឋានអាស៊ាន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

Advertisement

កិច្ចប្រជុំបានពិភាក្សាអំពីការវិវត្តថ្មីៗនៅក្នុងអាស៊ាន និងសហរដ្ឋអាម៉េរិក ព្រមទាំងវឌ្ឍនភាព និងទិសដៅខាងមុខនៃកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាម៉េរិក។ ភាគីទាំងពីរបានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាម៉េរិក ជាពិសេសក្នុងពេលដែលអាស៊ាន និងសហរដ្ឋអាម៉េរិកនឹងអបអរខួបលើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក និងខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាម៉េរិក នៅឆ្នាំក្រោយ។

អំឡុងពេលកិច្ចប្រជុំ ឯកឧត្តមឯកអគ្គរាជទូតបានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក កម្ពុជាប្តេជ្ញាធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងអាស៊ាន-សហរដ្ឋអាម៉េរិកលើគ្រប់វិស័យ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា