អ៊ុយក្រែន ថា ដ្រូន រុស្ស៊ី វាយប្រហារលើនាវា ចិន មុនពេលលោក ពូទីន អញ្ជើញទៅទីក្រុងប៉េកាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ថា ដ្រូន រុស្ស៊ី វាយប្រហារលើនាវា ចិន មុនពេលលោក ពូទីន អញ្ជើញទៅទីក្រុងប៉េកាំង

អ៊ុយក្រែន ថា ដ្រូន រុស្ស៊ី វាយប្រហារលើនាវា ចិន មុនពេលលោក ពូទីន អញ្ជើញទៅទីក្រុងប៉េកាំង

កៀវ ៖ កងទ័ពជើងទឹកអ៊ុយក្រែនបានរាយការណ៍ថា យន្តហោះដ្រូនរបស់រុស្ស៊ីបានវាយប្រហារចំលើនាវាដឹកទំនិញរបស់ចិន ឈ្មោះ KSL Deyang បណ្តាលឲ្យឆេះផ្នែកមួយចំនួន ។ ហេតុការណ៍នេះកើតឡើងនៅមុនពេល ១ ថ្ងៃដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អញ្ជើញទៅបំពេញទស្សនកិច្ច នៅទីក្រុងប៉េកាំង រយៈពេល ២ ថ្ងៃ ពោលគឺ នៅថ្ងៃទី ១៩ និងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៦ នេះ ។

Advertisement

អ្នកនាំពាក្យរបស់កងទ័ពជើងទឹកអ៊ុយក្រែននិយាយថា មុនការវាយប្រហារ កប៉ាល់ Deyang កំពុងធ្វើដំណើរទៅដឹកយករ៉ែដែកដែលប្រមូលផ្តុំនៅក្នុងកំពង់ផែ Pivdennyi នៃទីក្រុង Odesa របស់អ៊ុយក្រែន ។

យ៉ាងណា គ្មាននាវិកណាម្នាក់ ដែលជាពលរដ្ឋចិន រងរបួសនោះទេ ហើយអំឡុងការវាយប្រហារនោះ ក៏ពុំមានទំនិញនៅលើនាវានោះផងដែរ ។

បើតាម Al Jazeera, រុស្ស៊ីវាយប្រហារជាប្រចាំ លើនាវាស៊ីវិល នៅក្នុងតំបន់កំពង់ផែ Odesa ដែលជាមជ្ឈមណ្ឌលដែនសមុទ្រដ៏សំខាន់ សម្រាប់ការនាំចេញកសិផល របស់អ៊ុយក្រែន ចាប់តាំងពីមានការឈ្លានពានពីសំណាក់រុស្ស៊ី កាលពីជាង ៤ ឆ្នាំមុន ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy អះអាង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា កងកម្លាំងរុស្ស៊ីបានវាយប្រហារ លើទឹកដីអ៊ុយក្រែន ពេញមួយយប់ ជាមួយនឹងយន្តហោះគ្មានមនុស្សបើកចំនួន ៥២៤ គ្រឿង ព្រមទាំង កាំជ្រួចផ្លោង និង មីស៊ីល ចំនួន ២២ គ្រាប់ ។

ជុំវិញការវាយប្រហារ ប៉ះចំនាវា ដែលជាកម្មសិទ្ធិរបស់ចិន, លោក Zelensky បញ្ជាក់ថា «រុស្សីមិនអាច មិនដឹងថា កប៉ាល់របស់ប្រទេសណាដែលនៅលើសមុទ្រ នោះទេ» ។ យ៉ាងណាមិញ ក្រោយកើតហេតុការណ៍នេះ មិនមានការអត្ថាធិប្បាយភ្លាមៗ ពីរុស្ស៊ី នោះឡើយ ។

បើតាម Aljazeera, ប្រទេសចិន បានអំពាវនាវ ជាទៀងទាត់ ឱ្យមានការចរចាដើម្បីបញ្ចប់សង្គ្រាម លើអ៊ុយក្រែន ប៉ុន្តែ មិនដែលថ្កោលទោសរុស្ស៊ី ចំពោះការបញ្ជូនទ័ព ចូលអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយបង្ហាញខ្លួនឯងថា ជាភាគីអព្យាក្រឹត ៕

ប្រភពពី Aljazeera, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា