រុស្ស៊ី បន្ទោស អាមេរិក និងអ៊ីស្រាអែល បង្កហានិភ័យនុយក្លេអ៊ែរនៅជម្ឈិមបូព៌ា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី បន្ទោស អាមេរិក និងអ៊ីស្រាអែល បង្កហានិភ័យនុយក្លេអ៊ែរនៅជម្ឈិមបូព៌ា

រុស្ស៊ី បន្ទោស អាមេរិក និងអ៊ីស្រាអែល បង្កហានិភ័យនុយក្លេអ៊ែរនៅជម្ឈិមបូព៌ា

មូស្គូ ៖ ប្រទេសរុស្ស៊ីបានចេញមុខស្តីបន្ទោសចំៗ ចំពោះសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ដែលបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងដល់សុវត្ថិភាពនុយក្លេអ៊ែរនៅតំបន់មជ្ឈិមបូព៌ា ។

Advertisement

ការស្តីបន្ទោសរបស់រុស្ស៊ីនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ថា បានវាយប្រហារដោយយន្តហោះគ្មានមនុស្សកំណត់គោលដៅលើរោងចក្រនុយក្លេអ៊ែរស៊ីវិល Barakah នៅក្នុងប្រទេសអេមីរ៉ាត់ អារ៉ាប់រួម ។

ជុំវិញបញ្ហានេះ បេសកជនពិសេសរបស់រុស្ស៊ីប្រចាំយូអិន លោក Vassily Nebenzia បានរិះគន់ចំៗថា ការគំរាមកំហែងដល់សុវត្ថិភាពនុយក្លេអ៊ែរ និងសន្តិសុខវិទ្យុសកម្មនៅមជ្ឈិមបូព៌ា គឺដោយសារការបរាជ័យផ្នែកយោធារបស់អាមេរិក-អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ។

លោក Vassily បានប្រាប់ក្រុមប្រឹក្សាសន្តិសុខយូអិន កាលពីថ្ងៃ អង្គារ ថា ការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរស៊ីវិល មិនមែនជារឿងមិនធ្លាប់មានពីមុនមកទេ ដោយលោកចង់សំដៅដល់ការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែរចំនួន ៣ កន្លែងរបស់អ៊ីរ៉ង់ រួមមាន Fordow, Natanz និង Isfahan កាលពីខែមិថុនាឆ្នាំមុន ។

បេសកជនពិសេសរបស់រុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ការបង្កហានិភ័យដល់សុវត្ថិភាពនុយក្លេអ៊ែរនៅមជ្ឈិមបូព៌ាក្នុងពេលបច្ចុប្បន្ន គួរតែសហរដ្ឋអាមេរិក និងដៃគូអ៊ីស្រាអែល ដែលជាអ្នកទទួលខុសត្រូវ ។

យ៉ាងណា លោកនៅតែបន្តអំពាវនាវដល់ភាគីជម្លោះនានា ឱ្យបោះបង់ចោលវោហាសាស្រ្តសម្លុតគំរាមគ្នាទៅវិញទៅមក ហើយត្រូវវិលត្រលប់ទៅរកមធ្យោបាយដោះស្រាយវិបត្តិ តាមរយៈការទូតនយោបាយជាបន្ទាន់ ដើម្បីឈានដល់ការបញ្ចប់សង្គ្រាមយូរអង្វែង ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា