ការសម្លាប់ឬការបរបាញ់សត្វព្រៃនៅកម្ពុជា ត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមផ្លូវច្បាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការសម្លាប់ឬការបរបាញ់សត្វព្រៃនៅកម្ពុជា ត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមផ្លូវច្បាប់

ការសម្លាប់ឬការបរបាញ់សត្វព្រៃនៅកម្ពុជា ត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមផ្លូវច្បាប់

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ បន្តសហការចូលរួម ការពារសត្វព្រៃ។ការសម្លាប់ឬការបរបាញ់សត្វព្រៃនៅកម្ពុជា ត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមផ្លូវច្បាប់។

Advertisement

គួរជម្រាបថា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញនៃមន្ទីរបរិស្ថានពោធិ៍សាត់ បានទទួលព័ត៌មាន ស្តីពីករណីសត្វប្រើសញីមានផ្ទៃពោះ១ក្បាលទម្ងន់១១០ គីឡូក្រាមបានវង្វេងចូលមកក្នុងភូមិឋានរបស់ ប្រជាពលរដ្ឋនៅភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង ស្រុកក្រវាញ ខេត្តពោធិ៍សាត់ ហើយត្រូវបានបុគ្គលមួយ​ចំនួន​ព្រួត​ដៃ​គ្នាវាយនិង បង្អៅឆ្កែដេញ​បណ្តាលឱ្យសត្វព្រៃផ្អើលរត់បុករបងលួសមុតសាច់ និងត្រូវបានឆ្កែខាំ​រហូតដល់ស្លាប់​ក្នុង​ចម្ការដំឡូងមី ។

ក្រុមការងារបានចូលរួមធ្វើពិធីបុណ្យឧទ្ទិសកុសល ចំពោះការបាត់បង់ប្រភេទសត្វកម្រ និងជំរុញឱ្យមានការយកចិត្តទុកដាក់​ថែរក្សា​អភិរក្សឱ្យបានខ្លាំងបន្ថែមទៀត។

 ការអភិរក្សសត្វប្រើស នៅកម្ពុជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី ជួយការពារព្រៃឈើ អភិរក្សជីវៈចម្រុះ និងជំរុញសក្ដានុពលទេសចរណ៍ធម្មជាតិ ដែលផ្តល់ផលប្រយោជន៍ទាំងបង្កើតចំណូលជូនសហគមន៍មូលដ្ឋាន និងលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការគ្រប់គ្រងបរិស្ថានបានល្អប្រសើរ។

សូមបញ្ជាក់ថា សត្វ “ប្រើស” ចូលចិត្តរស់នៅជាក្រុម ឬហ្វូង លាយឡំជាមួយសត្វចតុប្បាទព្រៃផ្សេងៗ តាមតំបន់ព្រៃនានា​នៅ​កម្ពុជា។មិនមានទិន្នន័យផ្លូវការណាមួយបញ្ជាក់ពីចំនួនសរុបពិតប្រាកដរបស់សត្វប្រើសនៅកម្ពុជានោះទេ ដោយសារតែពួក​វាជាសត្វព្រៃរស់នៅពាសពេញផ្ទៃប្រទេស។ បច្ចុប្បន្នសត្វប្រើស មានចំនួនតិចណាស់ និងស្ថិតក្នុងស្ថានភាពងាយរងគ្រោះ នៅក្នុង បញ្ជីក្រហមរបស់អង្គការ IUCN (https://en.wikipedia.org/wiki/Sambar_deer)។

សត្វព្រៃជាសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា ការចូលរួមថែរក្សា ការពារនិងអភិរក្សឱ្យបានគង់វង្ស ជាកាតព្វកិច្ចរបស់​យើង​ទាំងអស់គ្នា។

សូមជម្រាបថា ក្រមបរិស្ថាននិងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើជាផ្លូវការក្នុងឆ្នាំ ២០២៣ បទល្មើសពាក់ព័ន្ធនឹងការបរបាញ់សត្វព្រៃត្រូវបានកំណត់យ៉ាងច្បាស់លាស់ក្នុងផ្នែកទោសប្បញ្ញត្តិ។
ខាងក្រោមនេះ​គឺជាមាត្រាសំខាន់ៗមួយចំនួនដែលពាក់ព័ន្ធនឹងការបរបាញ់សត្វព្រៃ៖

១. បទល្មើស និងទោសប្បញ្ញត្តិសំខាន់ៗ
មាត្រា ៨៤៩៖ ចែងអំពីបទល្មើសធនធានធម្មជាតិ ដែលរួមមានសកម្មភាពបរបាញ់ ឬការចាប់សត្វព្រៃដោយគ្មានការអនុញ្ញាត។
មាត្រា ៨៥០៖ កំណត់អំពី បទល្មើសធនធានធម្មជាតិថ្នាក់ទី ២ នៅក្នុងតំបន់ការពារធម្មជាតិ ដែលអាចរាប់បញ្ចូលទាំង​សកម្មភាពបរបាញ់សត្វព្រៃកម្រ ឬការប្រើប្រាស់ឧបករណ៍ហាមឃាត់ ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា