ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ខ្ញុំពិតជាមានមោទនភាពចំពោះយុវជនកម្ពុជា ដែលនៅក្នុងរយៈពេលត្រឹមមួយសប្តាហ៍គត់ ទទួលបានពានរង្វាន់ចំនួន ៥ ក្នុងព្រឹតិ្តការណ៍អន្តរជាតិពីរផ្សេងគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ខ្ញុំពិតជាមានមោទនភាពចំពោះយុវជនកម្ពុជា ដែលនៅក្នុងរយៈពេលត្រឹមមួយសប្តាហ៍គត់ ទទួលបានពានរង្វាន់ចំនួន ៥ ក្នុងព្រឹតិ្តការណ៍អន្តរជាតិពីរផ្សេងគ្នា

ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ខ្ញុំពិតជាមានមោទនភាពចំពោះយុវជនកម្ពុជា ដែលនៅក្នុងរយៈពេលត្រឹមមួយសប្តាហ៍គត់ ទទួលបានពានរង្វាន់ចំនួន ៥ ក្នុងព្រឹតិ្តការណ៍អន្តរជាតិពីរផ្សេងគ្នា

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់នៅលើបណ្តាញសង្គមផ្លូវការរបស់ ឯកឧត្តមថា ខ្ញុំពិតជាមានមោទនភាពចំពោះយុវជនកម្ពុជា ដែលនៅក្នុងរយៈពេលត្រឹមមួយសប្តាហ៍គត់ ទទួលបានពានរង្វាន់ចំនួន ៥ ក្នុងព្រឹតិ្តការណ៍អន្តរជាតិពីរផ្សេងគ្នា៖

Advertisement

I. កម្មវិធីប្រកួតប្រជែង Huawei ICT Asia Pacific ផ្តល់ដោយឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅប្រទេសឥណ្ឌូនេស៉ី ក្នុងការប្រកួតប្រជែងនៅតំបន់អាសុីប៉ាសុីហ្វិក ដែលមាននិស្សិតចូលរួមប្រកួតជាង ៨ពាន់នាក់៖

១. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ទទួលបានពានរង្វាន់លេខពីរ ស្តីពីនវានុវត្តន៍បញ្ញាសិប្បនិម្មិត និងមានឱកាសចូលរួមប្រកួតប្រជែងបន្តនៅទីក្រុងសិនជិន ប្រទេសចិន។
២. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ទទួលបានពានរង្វាន់លេខបី ស្តីពីបច្ចេកវិទ្យាក្លោដ។
៣. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ទទួលបានពានរង្វាន់លេខបី ស្តីពីបណ្តាញហេដ្ឋារចនាសម្ព័ន្ធ។
៤. និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ទទួលបានពានរង្វាន់លេខបី ស្តីពីនវានុវត្តន៍បញ្ញាសិប្បនិម្មិត។

II. កម្មវិធីប្រកួតគម្រោងបញ្ញាសិប្បនិម្មិត AI Ready ASEAN Youth Challenge ផ្ដល់ដោយឯកឧត្តម Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី នៅប្រទេសសិង្ហបុរី រៀបចំដោយមូលនិធិអាស៊ាន Google.org និងស្ថាប័ន AI Singapore ដែលមាននិស្សិតចូលរួមប្រកួតប្រជែងជាង ៦០០ក្រុម មកពីតំបន់អាស៊ានទាំង ១១ប្រទេស៖

១. និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលបង្កើត Voha.ai ទទួលបានពានរង្វាន់លេខពីរ ស្តីពីនវានុវត្តន៍បញ្ញាសិប្បនិម្មិត។

ក្នុងនាមជារដ្ឋមន្រ្តីទទួលបន្ទុកវិស័យបច្ចេកវិទ្យាឌីជីថល ខ្ញុំសូមអំពាវនាវឱ្យយុវជនកម្ពុជាទាំងអស់ ខិតខំរៀនសូត្រ និងចាប់យកជំនាញបច្ចេកវិទ្យាឌីជីថលដែលជាជំនាញមួយយ៉ាងសំខាន់ ដើម្បីរួមចំណែកទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននិងអនាគត៕

ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា