សិង្ហបុរី ប្រកាសបោះជំហានទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិង្ហបុរី ប្រកាសបោះជំហានទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ

សិង្ហបុរី ប្រកាសបោះជំហានទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ

សិង្ហបុរី ៖ សិង្ហបុរីកំពុងសម្លឹងឆ្ពោះទៅរកការសាងស់ហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរនៅក្នុងប្រទេស នៅក្រោយពេលដែលទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិហៅកាត់ IAEA បញ្ចប់ការវាយតម្លៃអំពីលទ្ធភាពនេះនៅឆ្នាំ ២០២៧ ។ នេះបើតាមការបញ្ជាក់របស់លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ។

Advertisement

ថ្លែងនៅក្នុងកម្មវិធីគម្រប់ខួប ២៥ ឆ្នាំ របស់អាជ្ញាធរទីផ្សារថាមពល EMA កាលពីថ្ងៃអង្គារ, លោក Lawrence Wong រៀបរាប់ទៀតថា ការអភិវឌ្ឍន៍វិស័យនុយក្លេអ៊ែររបស់សិង្ហបុរីនឹងចែកចេញជា ៣ ដំណាក់កាល ។

លោកថា ដំណាក់កាលដំបូងនឹងចាប់ផ្ដើមចេញពីការការត្រួតពិនិត្យ លើការត្រៀមខ្លួនអភិវឌ្ឍន៍វិស័យនុយក្លេអ៊ែរ ប៉ុន្តែដំណាក់កាលនេះក៏ត្រូវរង់ចាំការត្រួតពិនិត្យពីទីភ្នាក់ងារ IAEA ផងដែរ ។

លោក Lawrence Wong បញ្ជាក់ថា «បើទោះបីជាសិង្ហបុរីជារដ្ឋតូចក៏ពិតមែន ប៉ុន្តែសុវត្ថិភាពនឹងតែងតែជាអាទិភាពលើសលុបរបស់សិង្ហបុរី »។

លោកបន្តថា «យើងត្រូវតែមានទំនុកចិត្ត មិនត្រឹមតែនៅក្នុងបច្ចេកវិទ្យាខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែ នៅក្នុងប្រព័ន្ធអេកូឡូស៊ី ដែលគាំទ្រទាំងមូលជុំវិញរឿងនេះ ដូចជា បទប្បញ្ញត្តិ, សុវត្ថិភាព, ការឆ្លើយតបពេលមានអាសន្ន និងការគ្រប់គ្រងកាកសំណល់ ក្នុងចំណោមចំណុចផ្សេងៗទៀត»។

លោក Lawrence Wong បានបញ្ជាក់បន្ថែមថា ការបោះជំហានទៅមុខ នាពេលនេះ មិនមែនមានន័យថា សិង្ហបុរីបានសម្រេចចិត្តដាក់ពង្រាយថាមពលនុយក្លេអ៊ែរភ្លាមៗនោះទេ ។ លោក នាយករដ្ឋមន្ត្រី បានបន្តថា សិង្ហបុរីអាចចំណាយពេលអភិវឌ្ឈន៍វិស័យនុយក្លេអ៊ែរដល់ទៅជាង ១៥ ឆ្នាំទៀតឯណោះ ។

បើតាម CNA, ស្រីលង្កា, ថៃ និង ម៉ាឡេស៊ី ស្ថិតក្នុងចំណោមប្រទេសដែលគេដឹងថា បានឆ្លងកាត់ដំណាក់កាលដំបូង នៃ ការត្រួតពិនិត្យរបស់ទីភ្នាក់ងារបរមាណូ ។

ប្រទេសប៉ូឡូញ និង វៀតណាម ស្ថិតក្នុងចំណោមប្រទេស ដែលបានឈានទៅដល់ដំណាក់កាលទីពីរ ខណៈដែលប្រទេស អារ៉ាប់រួម និង បេឡារុស្សបានឈានទៅដំណាក់កាលទីបី ៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា