លោក ត្រាំ សម្រេចមិនបង្កើនកម្តៅ ប្រឆាំងនឹងគុយបា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ សម្រេចមិនបង្កើនកម្តៅ ប្រឆាំងនឹងគុយបា

លោក ត្រាំ សម្រេចមិនបង្កើនកម្តៅ ប្រឆាំងនឹងគុយបា

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានអះអាងថា មិនមានការចាំបាច់ ឲ្យមានការកើនឡើងកម្តៅ ប្រឆាំងនឹងគុយបានោះទេ។ ជាការអះអាង បន្ទាប់ពី គុយបា ប្រកាសត្រៀមតទល់នឹងអាមេរិក ប្រសិនបើ លោក ត្រាំ ហ៊ានប្រើកម្លាំងយោធា បំពានមកលើប្រទេសរបស់ខ្លួន។

បើតាម Axios, លោក ត្រាំ កំពុងពិចារណាប្រើកម្លាំងយោធាប្រឆាំងនឹងគុយបាដែលជាប្រទេសទី ៣ បន្ទាប់ពីប្រទេសវេណេស៊ុយអេឡា និងអ៊ីរ៉ង់។

លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធ ថា «វានឹងមិនមានការកើនឡើងទេ..ខ្ញុំមិនគិតថា ព្រោះវាចាំបាច់ ពួកគេបានបាត់បង់ការគ្រប់គ្រងហើយ»។ លោកក៏បានសាទរចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក លើអតីតមេដឹកនាំគុយបា លោក Raul Castro ចំពេលមានការរំពឹងទុកថា ទីក្រុងវ៉ាស៊ីនតោន នឹងព្យាយាមផ្តួលរំលំរដ្ឋកុម្មុយនិស្ត។

យ៉ាងណាមិញ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី លោក Miguel Díaz-Canel ប្រធានាធិបតីគុយបា និយាយ កាលពីថ្ងៃចន្ទ ថា ប្រទេសរបស់លោក មិនខ្លាចនឹងការធ្វើសង្គ្រាមបង្ហូរឈាម ជាមួយសហរដ្ឋអាមេរិកនោះទេ ប្រសិនបើលោកប្រធានាធិបតី ដូណាល់ ត្រាំ ចេញបញ្ជាប្រើកម្លាំងយោធាវាយប្រហារ មកលើប្រទេសកោះមួយនេះ ។

ភាពតានតឹងរវាងគុយបា និងអាមេរិកកំពុងកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីអាមេរិកបានបិទផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នទៅកាន់ប្រទេសកោះមួយនេះ ក្រោយអាមេរិកវាយប្រហារយោធាលើប្រទេសវ៉េណេស៊ុយអេឡាកាលពីខែមករា ។

Advertisement

ចាប់តាំងពីពេលនោះមក ប្រទេសគុយបាបានបាត់បង់លទ្ធភាពទទួលបានការផ្គត់ផ្គង់ប្រេងពីប្រទេសជិតខាងមួយនេះ ដោយបណ្ដាលឲ្យប្រជាជនគុយបារស់នៅក្នុងភាពងងឹតសូន្យសុង ដោយសារតែគ្មានថាមពលប្រើប្រាស់ ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា