មេធំ UN ជំរុញឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញបន្ទាន់ ដោយព្រមានថា សេដ្ឋកិច្ចពិភពលោកនឹងកាន់តែអាក្រក់ទៅៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេធំ UN ជំរុញឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញបន្ទាន់ ដោយព្រមានថា សេដ្ឋកិច្ចពិភពលោកនឹងកាន់តែអាក្រក់ទៅៗ

មេធំ UN ជំរុញឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញបន្ទាន់ ដោយព្រមានថា សេដ្ឋកិច្ចពិភពលោកនឹងកាន់តែអាក្រក់ទៅៗ

ញូវយ៉ក ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចេញមុខជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ប្រញាប់ប្រញាល់បើកច្រកសមុទ្រ Hormuz ឡើងវិញជាបន្ទាន់ ដោយលោកបានព្រមានធ្ងន់ៗថា សេដ្ឋកិច្ចពិភពលោកនឹងកាន់តែអាក្រក់ទៅៗហួសពីការស្មាន ។

Advertisement

មិនត្រឹមតែប៉ុណ្ណោះ ប្រមុខអង្គការសហប្រជាជាតិជិតផុតអាណត្តិរូបនេះ ថែមទាំងបានធ្វើការអំពាវនាវយ៉ាងទទូចឱ្យគ្រប់ភាគីជម្លោះនានា បញ្ឈប់សកម្មភាពរំលោភបំពានលើបទឈប់បាញ់ក្នុងសង្គ្រាមអ៊ីរ៉ង់ ។

លោក Guterres បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានក្នុងទីក្រុងតូក្យូ កាលពីថ្ងៃ ពុធ ថា ការមិនទុកចិត្តគ្នា និងការបែកបាក់ភូមិសាស្ត្រនយោបាយ កំពុងរារាំងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ចំពោះជម្លោះសកល ដោយលោកព្រមានថា ប្រទេសនានាកំពុងបំពានច្បាប់អន្តរជាតិដោយគ្មានទោសពៃរ៍ ។

លោក Guterres មានវ័យ៧៧ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ពិភពលោករបស់យើងសព្វថ្ងៃនេះ កំពុងប្រឈមមុខនូវការរង្គោះរង្គើដោយជម្លោះ ភាពវឹកវរអាកាសធាតុ និងវិសមភាព ។

ដូច្នេះហើយ វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការស្តារឡើងវិញនូវសេរីភាពការធ្វើនាវាចរណ៍ទាំងក្នុង និងជុំវិញច្រកសមុទ្រ Hormuz ជាបន្ទាន់ ជាពិសេសបញ្ឈប់រាល់ទង្វើរំលោភលើបទឈប់បាញ់ និងបង្កើតលក្ខខណ្ឌនយោបាយដោះស្រាយជម្លោះដោយសន្តិភាព ។

បើតាម Anadolu, ភាពតានតឹងនៅតែពុះកញ្ជ្រោលក្នុងតំបន់មជ្ឈិបូព៌ា ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានព្រួតគ្នាវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលនាំឱ្យមានការបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយរបស់ពិភពលោក និងការសងសឹកលើប្រទេសឈូងសមុទ្រ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា