បារាំងផ្តល់ឧបករណ៍បច្ចេកទេសចំនួនពីរឈុត ដល់អាជ្ញាធរជាតិអប្សរាដើម្បីដំឡើងក្នុងប្រព័ន្ធធារាសាស្ត្រអង្គ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំងផ្តល់ឧបករណ៍បច្ចេកទេសចំនួនពីរឈុត ដល់អាជ្ញាធរជាតិអប្សរាដើម្បីដំឡើងក្នុងប្រព័ន្ធធារាសាស្ត្រអង្គ

បារាំងផ្តល់ឧបករណ៍បច្ចេកទេសចំនួនពីរឈុត ដល់អាជ្ញាធរជាតិអប្សរាដើម្បីដំឡើងក្នុងប្រព័ន្ធធារាសាស្ត្រអង្គ

ភ្នំពេញ៖ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៩ និងទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរ​ជាតិអប្សរា និងលោក ហេវេ កាឌីណាល់(Hervé CARDINAL)អគ្គនាយកនៃសហជីពអន្តរ​សង្កាត់គ្រប់គ្រងទឹកជ្រលង​ប៊ីយ៉ែវ( SIAVB) បានជួបប្រជុំបច្ចេកទេសដែលផ្តោតលើការគ្រប់គ្រងទ្វារទឹកអង្គរពីចម្ងាយនាពេលអនាគត។តាមស្មារតី​នៃកិច្ចប្រជុំ នៅខែសីហា​ខាងមុខ​ ឧបករណ៍បច្ចេកទេសចំនួនពីរឈុត នឹងត្រូវដឹកជញ្ជូនពីប្រទេសបារាំងមកកម្ពុជា ដើម្បីដំឡើងក្នុងប្រព័ន្ធធារាសាស្ត្រ​អង្គរ។

Advertisement

ប្រភពអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្នុងអំឡុងពេលពិភាក្សា SIAVB រយៈពេល២ថ្ងៃ បានបង្ហាញគំរូធារាសាស្ត្រមួយ ដែល​ត្រូវបានប្រើ​សម្រាប់ការគ្រប់គ្រងពីចម្ងាយនៃតំបន់ជ្រលងប៊ីយ៉ែវ( Bièvres) ដែលជាប្រព័ន្ធទំនើបមួយក្នុងចំណោមប្រព័ន្ធ​ទំនើបបំផុត​នៅប្រទេសបារាំង សម្រាប់ការការពារភូមិដ្ឋានប្រជាពលរដ្ឋពីគ្រោះទឹកជំនន់។ការបង្ហាញនេះបានផ្តោតលើរបៀបនៃ​ការគ្រប់គ្រង​ពីចម្ងាយដែលគំរូនេះអាចនឹងត្រូវបានកែសម្រួល និងផ្ទេរពីបរិបទទន្លេ Bièvres មកប្រើប្រាស់ក្នុងបណ្តាញគ្រប់​គ្រងទឹកនៃប្រព័ន្ធ​ធារាសាស្ត្រអង្គរ។

តាមស្មារតីនៃកិច្ចប្រជុំ នៅខែសីហាខាងមុខឧបករណ៍បច្ចេកទេសចំនួនពីរឈុត នឹងត្រូវដឹកជញ្ជូនពីប្រទេសបារាំងមកកម្ពុជា ដើម្បីដំឡើងក្នុងប្រព័ន្ធធារាសាស្ត្រអង្គរ។ សមិទ្ធិនេះនឹងក្លាយជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបង្កើតប្រព័ន្ធធារាសាស្ត្រ​ទំនើប​រួមបញ្ចូលគ្នានិងអាចគ្រប់គ្រងពីចម្ងាយសម្រាប់តំបន់អង្គរ។

ក្រៅពីកិច្ចប្រជុំ ដំណើរទស្សនកិច្ចនៅទីតាំងជាក់ស្តែង បានអនុញ្ញាតឱ្យក្រុមការងារទាំងពីរ ពិនិត្យមើលការតភ្ជាប់រវាង​ឧបករណ៍​បញ្ជានៅការិយាល័យត្រួតពិនិត្យ និងប្រព័ន្ធបញ្ជាទ្វារទឹកនៅតាមទីតាំងនានា។ SIAVB ក៏បានបង្ហាញអាងស្តុកទឹក​នានានៅតាម​បណ្ដោយជ្រលង Bièvres ដែលបានកែលម្អដោយពង្រីកអាចស្តុកទឹក រួមទាំងបង្កើតទេសភាព​លម្អដែលត្រូវបានរចនាឡើង មិនត្រឹមតែដើម្បីបង្ការទឹកជំនន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សោភ័ណភាពទេសភាព និងផ្តល់អត្ថប្រយោជន៍ដល់​ប្រជាពលរដ្ឋ​ក្នុងជ្រលងBièvres និងភ្ញៀវទេសចរផងដែរ។

គួរបញ្ជាក់ដែរថា SIAVB បានទទួលជោគជ័យក្នុងការការពារតំបន់លំនៅដ្ឋានក្នុងជ្រលង Bièvres របស់ខ្លួន មិនលិចលង់​ដោយទឹកជំនន់ ដូចដែលអាជ្ញាធរជាតិអប្សរា បានការពារតំបន់អង្គរកុំឱ្យប៉ះពាល់ដោយទឹកជំនន់ចាប់តាំងពីឆ្នាំ២០០៧ និងក្រុងសៀមរាប ចាប់តាំងពីឆ្នាំ២០១២ កន្លងមកដែរ៕
ដោយ៖ទួន សុផល

ឈឹម សុផល

ឈឹម សុផល

ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា