លោក Zelenskyy សង្ឃឹមបានបន្តកិច្ចចរចាសន្តិភាពត្រីភាគី ជាមួយរុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Zelenskyy សង្ឃឹមបានបន្តកិច្ចចរចាសន្តិភាពត្រីភាគី ជាមួយរុស្ស៊ី

លោក Zelenskyy សង្ឃឹមបានបន្តកិច្ចចរចាសន្តិភាពត្រីភាគី ជាមួយរុស្ស៊ី

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy កាលពីថ្ងៃពុធ បានបង្ហាញពីការក្តីសង្ឃឹមថា នឹងបន្តកិច្ចចរចាសន្តិភាពត្រីភាគី ជាមួយរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។

Advertisement

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ទីក្រុង Kyiv សង្ឃឹមថា នឹងបន្តកិច្ចចរចាសន្តិភាពត្រីភាគី “ដ៏មានអត្ថន័យ” ជាមួយរុស្ស៊ី ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ បន្ទាប់ពីអ្វីដែលលោកបានពិពណ៌នាថា មានទំនាក់ទំនងល្អ រវាងមន្ត្រីអ៊ុយក្រែន និង សហរដ្ឋអាមេរិក។

ថ្លែងក្នុងសុន្ទរកថា ពេលល្ងាច នៅលើបណ្តាញសង្គម Telegram, លោក បានគូសបញ្ជាក់ថា អ៊ុយក្រែន រំពឹងថា ភាគីរុស្ស៊ី “នឹងមិនលាក់បាំង” ពីការចរចា។

«ប្រសិនបើយើងអាចត្រលប់ទៅទំនាក់ទំនងត្រីភាគី ដ៏មានអត្ថន័យ ក្នុងសប្តាហ៍នេះ ហើយប្រសិនបើយើងអាចចូលរួមជាមួយអឺរ៉ុប នោះនឹងជាលទ្ធផលត្រឹមត្រូវ… សម្រាប់ផ្នែករបស់យើង… យើងត្រៀមខ្លួនរួចជាស្រេច សម្រាប់ជំហានសមស្របបែបនេះ… ខ្ញុំរំពឹងថា ដៃគូក៏នឹងត្រៀមខ្លួនរួចរាល់ដែរ ហើយរុស្ស៊ីនឹងមិនលាក់បាំងឡើយ»។

លោកបន្ថែមថា «យើងមានទំនាក់ទំនងប្រកបដោយផលិតភាព រវាងក្រុមរបស់យើង និង ភាគីអាមេរិក រួមទាំងបញ្ហានៃកិច្ចសហប្រតិបត្តិការសន្តិសុខរបស់យើង និងលើការទូត ទាក់ទងនឹងរុស្ស៊ី»។

បើតាម Yahoo, កិច្ចចរចាត្រីភាគី រវាងអ៊ុយក្រែន អាមេរិក និងរុស្ស៊ី បានជាប់គាំង ចាប់តាំងពីសង្គ្រាមអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ បានចាប់ផ្តើម នៅចុងខែកុម្ភៈ។ ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន និងរុស្ស៊ី បានរក្សាទំនាក់ទំនងទ្វេភាគី ជាមួយសហរដ្ឋអាមេរិក៕

ប្រភពពី Yahoo ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា