ក្រសួងប្រៃសណីយ៍និងអ្នកបច្ចេកទេសរបស់UNESSCO រួមគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការបង្កើតឧបករណ៍វាយតម្លៃកម្រិតសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន » | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងប្រៃសណីយ៍និងអ្នកបច្ចេកទេសរបស់UNESSCO រួមគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការបង្កើតឧបករណ៍វាយតម្លៃកម្រិតសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន »

ក្រសួងប្រៃសណីយ៍និងអ្នកបច្ចេកទេសរបស់UNESSCO រួមគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការបង្កើតឧបករណ៍វាយតម្លៃកម្រិតសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន »

ភ្នំពេញ៖ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការបង្កើតឧបករណ៍វាយតម្លៃកម្រិតសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (អ.ឌ.ប.ព.)» ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាល សរុបប្រមាណជាង ៥០នាក់ នៅទីស្តីការ ក.ប.ទ.។
សិក្ខាសាលាពិគ្រោះយោបល់នេះ ធ្វើឡើងកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើឧបករណ៍វាស់ស្ទង់សមត្ថភាព អ.ឌ.ប.ព. ដែលបានរៀបចំឡើងដោយក្រុមការងារ ក.ប.ទ. និងទីប្រឹក្សាបច្ចេកទេសរបស់អង្គការយូណេស្កូ (UNESCO) ក្នុងគោលបំណងសំខាន់ៗចំនួន ៣ គឺ៖ ១).ស្វែងរកការគាំទ្រ និងឯកភាពរួមគ្នារវាងក្រសួងជំនាញពាក់ព័ន្ធ លើការបង្កើតឧបករណ៍វាស់ស្ទង់សមត្ថភាពនេះ ២).ប្រមូលអនុសាសន៍ និងធាតុចូលពីអ្នកជំនាញលើវិធីសាស្ត្ររៀបចំ កម្រងសំណួរ និងរូបមន្តដាក់ពិន្ទុ និង ៣).ស្វែងរកការគាំទ្រយូរអង្វែង ដើម្បីប្រែក្លាយឧបករណ៍វាស់ស្ទង់សមត្ថភាពនេះជាថ្នាលឌីជីថល សម្រាប់បម្រើតម្រូវការវាស់ស្ទង់ និងចេញលិខិតបញ្ជាក់កម្រិតសមត្ថភាព អ.ឌ.ប.ព. ជូនអ្នកប្រើប្រាស់។

Advertisement

ឯកឧត្តម ឯកឧត្តម ជុន វ៉ាត បានគូសបញ្ជាក់ថា ឧបករណ៍វាស់ស្ទង់សមត្ថភាពនេះជាជំហានដ៏សំខាន់ ក្រោយការដាក់ចេញ «ក្របខណ្ឌសមត្ថភាព អ.ឌ.ប.ព.» កាលពីខែមីនា ឆ្នាំ២០២៤ ដើម្បីជួយដល់ស្ថាប័ននិងបុគ្គលក្នុងការវាស់ស្ទង់សមត្ថភាពជាក់លាក់ និងស្វែងរកការបណ្តុះបណ្តាលចំគោលដៅ។ ក្របខណ្ឌរួមនេះ នឹងប្រើជាមូលដ្ឋានគ្រឹះក្នុងការ៖ ១). រៀបចំកម្មវិធីបណ្តុះបណ្តាលសម្រាប់សិស្សនិងប្រជាពលរដ្ឋ ២). លើកកម្ពស់ការយល់ដឹងពីប្រព័ន្ធផ្សព្វផ្សាយនិងឌីជីថល ៣). ពិនិត្យនិងកែលម្អកម្មវិធីសិក្សាដែលមានស្រាប់ និង ៤). វាយតម្លៃសមត្ថភាពអក្ខរកម្ម ឌីជីថល សំដៅកសាង «ពលរដ្ឋឌីជីថល» ដែលមានសក្តានុពល និងការទទួលខុសត្រូវ ក្នុងការចូលរួមជំរុញសេដ្ឋកិច្ច សង្គម និងបរិវត្តកម្មឌីជីថលនៅកម្ពុជា។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យសមាជិកអង្គសិក្ខាសាលាចូលរួមពិភាក្សាឱ្យបានផុសផុល ដើម្បីផ្តល់ធាតុចូលសំខាន់ៗលើ៖ ១). វិធីសាស្រ្តវាស់ស្ទង់ (Methodology) ២). ប្រភេទកម្រងសំណួរតាមផ្នែកនីមួយៗ (Domains Categorization) និង ៣). ចំណាត់ថ្នាក់ពិន្ទុ (Scoring Rubric) ដើម្បីកំណត់ស្តង់ដាសមត្ថភាពចាំបាច់ និងប្រែក្លាយឧបករណ៍នេះឱ្យទៅជាឧបករណ៍វាយតម្លៃពេញលេញ និងមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា