សម្តេចធិបតី៖ ១៦ក្រសួង ស្ថាប័ន បានកែសម្រួលរចនាសម្ព័ន្ធ ដោយមានការកាត់បន្ថយ អគ្គនាយកដ្ឋាន ចំនួន៣ និងនាយកដ្ឋាន ចំនួន៣០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី៖ ១៦ក្រសួង ស្ថាប័ន បានកែសម្រួលរចនាសម្ព័ន្ធ ដោយមានការកាត់បន្ថយ អគ្គនាយកដ្ឋាន ចំនួន៣ និងនាយកដ្ឋាន ចំនួន៣០

សម្តេចធិបតី៖ ១៦ក្រសួង ស្ថាប័ន បានកែសម្រួលរចនាសម្ព័ន្ធ ដោយមានការកាត់បន្ថយ អគ្គនាយកដ្ឋាន ចំនួន៣ និងនាយកដ្ឋាន ចំនួន៣០

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីការកែទម្រង់រដ្ឋបាលសាធារណៈ ថា “មកដល់ម៉ោងនេះ ក្រសួងមុខងារសាធារណៈ ដែលជាគណៈកម្មការកំណែទម្រង់ បានធ្វើការ ១៦ក្រសួង ស្ថាប័ន ដោយបានធ្វើការកែសម្រួលហើយ, ក្នុងនោះទូទាំងរដ្ឋាភិបាល មកដល់ម៉ោងនេះ ក្រោយការពិនិត្យ ១៦ក្រសួង ស្ថាប័ននេះ យើងមានគម្រោងកែសម្រួល និងកាត់បន្ថយចំនួន ៣អគ្គនាយកដ្ឋាន ៣០នាយកដ្ឋាននៅតាមក្រសួងស្ថាប័នផ្សេងៗ និងនៅធ្វើបន្តទៀត។”

Advertisement

នេះជាប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ» ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្នុងពិធីសម្ពោធនេះ សម្តេចធិបតី បានរម្លឹកប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលធ្លាប់បានដាក់ចេញពាក្យស្លោកថា «កែទម្រង់រស់មិនកែទម្រង់គឺស្លាប់» ដោយសម្ដេចធិបតី ចាត់ទុកពាក្យស្លោករបស់សម្ដេចតេជោ មានអត្ថន័យ និងត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់។ ខណៈដែលគ្រប់ស្ថាប័ន មិនថា រដ្ឋ ឬឯកជន គឺត្រូវធ្វើការកំណែទម្រង់។

សម្តេចធិបតី បានបញ្ជាក់បន្ថែមថា “នៅក្នុងអាណត្តិនេះ អាទិភាពសំខាន់ វិធានគន្លឹះមួយសំខាន់ គឺការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ គឺយើងធ្វើការធ្វើវិភាគមុខងារ និងការធ្វើកំណែទម្រង់បណ្ដាស្ថាប័នមួយចំនួន។ ខ្ញុំសូមបញ្ជាក់ថា ទី១ គោលការណ៍ការធ្វើកំណែទម្រង់នេះ មិនមែនជារឿងថ្មីទេ, ទី២ ក៏មិនមែនធ្វើឡើង ទើបតែចាប់ផ្ដើមក្រោយមានសង្គ្រាមនោះទេ។ គ្រប់ស្ថាប័នរដ្ឋ បានដោយបានដាក់ចេញតាំងពីដើមអាណត្តិមកម្លេះ។ មកដល់ម៉ោងនេះ ក្រសួងមុខងារសាធារណៈ ដែលជាគណៈកម្មការកំណែទម្រង់ បានធ្វើការ ១៦ក្រសួង ស្ថាប័ន ដោយបានធ្វើការកែសម្រួលហើយ, ក្នុងនោះទូទាំងរដ្ឋាភិបាល មកដល់ម៉ោងនេះ ក្រោយការពិនិត្យ ១៦ក្រសួង ស្ថាប័ននេះ យើងមានគម្រោងកែសម្រួល និងកាត់បន្ថយចំនួន ៣អគ្គនាយកដ្ឋាន ៣០នាយកដ្ឋាននៅតាមក្រសួងស្ថាប័នផ្សេងៗ និងនៅធ្វើបន្តទៀត។”

តើការកំណែទម្រង់ កែសម្រួលកាត់បន្ថយ ឬកែសម្រួលមុខងារតួនាទី ឬបង្កើត បានន័យថា ការកែសម្រួលនេះ ទោះបីជាយើងបានដាក់ចេញអភិក្រម «ពង្រឹងជាជាងពង្រីក» កន្លែងខ្លះចាំបាច់ត្រូវតែបង្កើត ដើម្បីឱ្យទាន់សភាពការណ៍។ ដូចជាពេលនេះកំពុងមានការវិវត្តន៍ទៅបច្ចេកវិទ្យា AI បើយើងមិនរៀបចំបង្កើតយន្តការ ឬផ្នែកទទួលបន្ទុក AI សម្រាប់ពន្ធដាទេ យើងនៅចង។ ដូច្នេះ អ្វីដែលសំខាន់យើង ត្រូវមានយន្តការច្បាស់លាស់ មិនមែនធ្វើឡើងដោយផ្អែកទៅលើប្រធានស្ថាប័នគិតថាបង្កើត ដើម្បីលើកទឹកចិត្តអ្នកនេះអ្នកនោះ ឬមួយមិនចូលចិត្តលុបនាយកដ្ឋានចោល គឺអត់ទេ។

សម្តេចធិបតី បានលើកឡើងបន្ថែមថា “យើងមានយន្តការវាយតម្លៃច្បាស់លាស់ ក្រសួងមុខងារសាធារណៈ ពិគ្រោះយោបល់ជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើការសម្រេចឆ្លង ធ្វើយ៉ាងណាដើម្បីឱ្យការងារនេះបានសុក្រឹត្យ តើត្រូវលុប ត្រូវកែមុខងារ ត្រូវបង្រួមគ្នា​ ឬត្រូវបង្កើត។ ចឹងនៅក្នុងរដ្ឋាភិបាល យើងបានសម្រួលច្រើន ហើយនៅក្នុងអាណត្តិនេះ យើងនឹងជំរុញឱ្យគ្រប់ស្ថាប័ន អាចធ្វើ។ ក្រសួងខ្លះ នៅរក្សាដដែល ហើយក្រសួងខ្លះ កាត់បន្ថយអគ្គនាយកដ្ឋាន ឬមួយបង្រួម។”

“ទី៣ យើងមានមូលដ្ឋានច្បាស់លាស់ក្នុងការសម្រេចចិត្ត គឺយើងមិនយកមនុស្សជាគោលនោះទេ យើងមិនកាត់ជើងតម្រូវស្បែកជើង គឺយើងកាត់ស្បែកជើងតម្រូវជើង។ ដូច្នេះ ការកែសម្រួលរចនាសម្ព័ន្ធ ការកែសម្រួលស្ថាប័ន​ តួនាទីភារកិច្ច របស់អង្គភាពចំណុះគឺផ្អែកទៅលើលទ្ធផលជាគោល ថាតើយើងចង់បានអ្វី? ដែលការកែសម្រួលមិនមែនតាមការនឹកឃើញ គឺការផ្តល់សេវាជូនដល់អតិជនកាន់តែសុក្រឹត្យ កាន់តែលឿន កាន់តែបង្កភាពសប្បាយ កុំឱ្យនីតិវិធីមានភាពស្មុគស្មាញពេក។” សម្តេចធិបតីបានបន្ថែម។

តាមរយៈសេចក្តីណែនាំលេខ ០១សណន. ក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើន ដើម្បីពិនិត្យឡើងវិញ និងវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នទាំងអស់ ធ្វើយ៉ាងណាសំដៅដល់ការរៀបចំផ្ទះឱ្យបានរៀបរយ និងបញ្ចៀស់រាល់ការជាន់ត្រួតតួនាទី ភារកិច្ច មុខងារ រួមទាំងការរៀបចំការងារផ្សេងៗ ស្របតាមអភិក្រម «ពង្រឹង ជាជាងពង្រីក» នៅក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា