រដ្ឋមន្ត្រីការបរទេសកម្ពុជាចូលរួម​កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្ដីពីការវិវត្តនៅមីយ៉ាន់ម៉ា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីការបរទេសកម្ពុជាចូលរួម​កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្ដីពីការវិវត្តនៅមីយ៉ាន់ម៉ា

រដ្ឋមន្ត្រីការបរទេសកម្ពុជាចូលរួម​កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្ដីពីការវិវត្តនៅមីយ៉ាន់ម៉ា

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្ដីពីការវិវត្តនៅមីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

Advertisement

កិច្ចប្រជុំបានរំឭ​​កឡើងវិញអំពីសារៈសំខាន់នៃកិច្ចសន្ទនាប្រកបដោយការស្ថាបនា ការបញ្ឈប់អំពើហិង្សា និងការបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាប្រកបដោយបរិយាបន្នក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះកិច្ចពិគ្រោះយោបល់ដោយបើកចំហ និងត្រង់ទៅត្រង់មក ស្តីពីស្ថានភាពបច្ចុប្បន្ននៅមីយ៉ាន់ម៉ា និងដំណោះស្រាយឆ្ពោះទៅមុខ ស្របតាមគោលការណ៍ស្នូលរបស់អាស៊ាន៕

ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា