កូរ៉េខាងត្បូង ថា លោក ស៊ី ជីនពីង នឹងលើករឿងណាត់ជួបរវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន ពេលទៅកូរ៉េខាងជើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង ថា លោក ស៊ី ជីនពីង នឹងលើករឿងណាត់ជួបរវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន ពេលទៅកូរ៉េខាងជើង

កូរ៉េខាងត្បូង ថា លោក ស៊ី ជីនពីង នឹងលើករឿងណាត់ជួបរវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន ពេលទៅកូរ៉េខាងជើង

សេអ៊ូល ៖ កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បត៍នេះ បានបង្ហាញពីក្តីរំពឹងថា ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ទៅកាន់ទីក្រុងព្យុងយ៉ាងនាសប្ដាហ៍ក្រោយ អាចនឹងមានរបៀបវារៈស្តីពីផែនការណាត់ជួប រវាង លោក ដូណាល់ ត្រាំ និង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។

Advertisement

បើតាមទីភ្នាក់ងារសារព័ត៌មាន Yonhap, លោក ត្រាំ ធ្លាប់ជួបជាមួយលោក គីម ជុងអ៊ុន ចំនួន ៣ លើកមកហើយ គឺចន្លោះពីឆ្នាំ២០១៨ និង ២០១៩ ពោលគឺក្នុងអាណត្តិដំបូង របស់លោក ត្រាំ ក្នុងនាមជាប្រធានាធិបតីអាមេរិក ។

រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Chung Dong-young និយាយថា «ប្រសិនបើទស្សនកិច្ចនេះកើតឡើងមែន នោះគម្រោងជំនួបកំពូលលើកទី ៤ រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រាកដជានឹងត្រូវបានពិភាក្សា»។

ការអះអាងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងដូចគ្នាក្នុងខែឧសភានេះ ។

លោក Chung Dong-young បន្ថែមទៀតថា «ឥឡូវនេះ ជាពេលវេលាសម្រាប់ពួកយើង ក្នុងការសញ្ជឹងគិត យ៉ាងស៊ីជម្រៅ នូវជម្រើសយុទ្ធសាស្ត្រ សម្រាប់ស្ថិរភាព, សន្តិភាព និងវិបុលភាពទៅវិញទៅមក ចំពេលមានការផ្លាស់ប្តូរទិដ្ឋភាពភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី រួមទាំងជុំវិញឧបទ្វីបកូរ៉េផងដែរ» ។

បើតាម Anadolu, ប្រទេសចិន និងកូរ៉េខាងជើង ក៏នឹងប្រារព្ធខួបលើកទី ៦៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាទូលំទូលាយស្តីពីកិច្ចសហប្រតិបត្តិការនៅឆ្នាំ ២០២៦ នេះផងដែរ ៕

ប្រភពពី Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា