អ៊ីរ៉ង់ ពន្លះក្រុមប្រឹក្សាសន្តិសុខ UN ថា អសមត្ថភាពទប់ស្កាត់សង្គ្រាម អាមេរិក និងអ៊ីស្រាអែល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ពន្លះក្រុមប្រឹក្សាសន្តិសុខ UN ថា អសមត្ថភាពទប់ស្កាត់សង្គ្រាម អាមេរិក និងអ៊ីស្រាអែល

អ៊ីរ៉ង់ ពន្លះក្រុមប្រឹក្សាសន្តិសុខ UN ថា អសមត្ថភាពទប់ស្កាត់សង្គ្រាម អាមេរិក និងអ៊ីស្រាអែល

អ.ស.ប ៖ បេសកជនពិសេសអ៊ីរ៉ង់ប្រចាំ UN លោក Amir Saeid Iravani កាលពីថ្ងៃពុធបានរិះគន់មិនសំចៃមាត់ ចំពោះការបរាជ័យ និងអសមត្ថភាពរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមិនអាចសូម្បីចេញមុខដោះស្រាយ និងទប់ស្កាត់សង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ។

លោក Iravani និយាយថា ក្រុមប្រឹក្សានេះ បានបរាជ័យទាំងស្រុង មិនអាចបំពេញតាមកាតព្វកិច្ចរបស់ខ្លួន នៅចំពោះមុខការរំលោភបំពានដ៏ធ្ងន់ធ្ងរ និងសូម្បីតែរារាំងសមាជិកអចិន្ត្រៃយ៍ដែលជាអ្នកឈ្លានពានប្រទេសដទៃ ។

លោក Iravani បញ្ជាក់ថា សហរដ្ឋអាមេរិក អ៊ីស្រាអែល បូករួមទាំងអ្នកដែលបានជួយ និងសម្របសម្រួលការឈ្លានពាននេះ ត្រូវតែទទួលខុសត្រូវពេញលេញ ទាំងផ្នែកច្បាប់ និងអន្តរជាតិ ចំពោះឧក្រិដ្ឋកម្មដ៏សាហាវព្រៃផ្សៃ និងការរំលោភបំពានធ្ងន់ធ្ងរនេះ ។

បេសកជនវ័យ ៦៤ ឆ្នាំរូបនេះសង្កត់ធ្ងន់ទៀតថា ភាពគ្មានទោសពៃរ៍ ចំពោះការប្រព្រឹត្តឧក្រិដ្ឋកម្មបែបនេះ មិនត្រឹមតែក្បត់នឹងជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិផងដែរ ។

ជាមួយគ្នានេះ លោក Iravani បានដាស់តឿនថា ក្នុងនាមជាស្ថាប័នមានភារកិច្ចធានាសន្តិភាព និងសន្តិសុខអន្តរជាតិ ក្រុមប្រឹក្សាសន្តិសុខ ដាច់ខាតមិនត្រូវនៅស្ងៀម ឬពង្រើយកន្តើយ ចំពោះការប្រើប្រាស់វោហាសាស្រ្តសម្លុតគំរាមស្ទើរតែរាល់ថ្ងៃ ដែលធ្វើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នោះទេ ។

បើតាម Anadolu, បច្ចុប្បន្ន បញ្ហានុយក្លេអ៊ែរ គឺជាឧបសគ្គដ៏ធំបំផុត សម្រាប់ការចរចាបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលបានចាប់ផ្តើមឡើងកាលពីចុងខែកុម្ភៈ ដែលបង្កឱ្យមានភាពចលាចលទូទាំងតំបន់ឈូងសមុទ្រ និងមជ្ឈិមបូព៌ា ព្រមទាំងរង្គោះរង្គើដល់ទីផ្សារថាមពលពិភពលោក ៕

Advertisement

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា