អគ្គនាយកដ្ឋានពន្ធនាគារបញ្ជូនក្មេងទំនើង ៧៩០នាក់ ទៅលត់ដំនៅជិតព្រំដែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគ្គនាយកដ្ឋានពន្ធនាគារបញ្ជូនក្មេងទំនើង ៧៩០នាក់ ទៅលត់ដំនៅជិតព្រំដែន

អគ្គនាយកដ្ឋានពន្ធនាគារបញ្ជូនក្មេងទំនើង ៧៩០នាក់ ទៅលត់ដំនៅជិតព្រំដែន

អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ឧសភា បានចាត់ចែងផ្ទេរទណ្ឌិតជាយុវជនទំនើងចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅកាន់មណ្ឌលអប់រំកែប្រែទី៤ ក្នុងខេត្តពោធិ៍សាត់ និងពន្ធនាគារខេត្តឧត្តរមានជ័យ ដើម្បីទទួលការលត់ដំលើការងារកសិកម្ម និងសំណង់វិស្វកម្មសម្រាប់កងទ័ព។

គំនិតផ្តួចផ្តើមនេះធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកាលពីថ្ងៃទី២៦ ខែមេសាកន្លងទៅ បានបញ្ជាឱ្យស្ថាប័នជំនាញរួមមាន ក្រសួងយុត្តិធម៌, អគ្គមបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ គិតគូររៀបចំ និងបញ្ជូនទណ្ឌិតជាក្មេងទំនើងឱ្យទៅបម្រើការងារជួយដល់កងទ័ពជួរមុខ ក្នុងការធ្វើពុម្ពលេណដ្ឋាន និងការងារផ្សេងៗ ដែលសមស្រប ដើម្បីជួយដល់កងទ័ព ក៏ដូចជាកងវិស្វកម្ម។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយ អគ្គនាយកដ្ឋានពន្ធនាគារពន្យល់ថា គោលបំណងចម្បងនៃការផ្ទេរទណ្ឌិតទាំងនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអប់រំកែប្រែ និងស្តារនីតិសម្បទា តាមរយៈការដាក់ឱ្យពួកគេចូលរួមក្នុងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្មវិធីនេះធ្វើឡើងក្នុងគោលដៅកសាងសមត្ថភាព និងជំនាញពិតប្រាកដដល់ទណ្ឌិតសម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន និងសង្គមជាតិ ព្រមទាំងដើម្បីបណ្តុះស្មារតីស្រឡាញ់ជាតិមាតុភូមិផងដែរ។

Advertisement

នៅក្នុងកម្មវិធីកែប្រែថ្មីនេះ ទណ្ឌិតទាំងអស់នឹងទទួលបានការបណ្តុះបណ្តាលលើជំនាញជាក់ស្តែងសំខាន់ៗចំនួនពីរគឺ ជំនាញកសិកម្ម ដោយផ្តោតលើបច្ចេកទេសដាំដុះបន្លែបង្ការ ការចិញ្ចឹមសត្វ និងជំនាញសំណង់ ដែលផ្តោតលើការងារចាក់កម្រាលបេតុងផ្លូវ និងការសាងសង់សំណង់បេតុងផ្សេងៗ។ ការបណ្តុះបណ្តាលជំនាញសំណង់នេះ គឺមានគោលដៅយកទៅប្រើប្រាស់ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារអធិបតេយ្យភាពជាតិនៅតាមបន្ទាត់ព្រំដែន។

អគ្គនាយកដ្ឋានពន្ធនាគារបញ្ជាក់ថា ដើម្បីធានាប្រសិទ្ធិភាព និងលទ្ធផលខ្ពស់ កម្មវិធីអប់រំក្មេងទំនើងនេះនឹងត្រូវអនុវត្តក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីជំនាញកសិកម្ម និងមន្ត្រីជំនាញផ្នែកកសាងគម្របលេណដ្ឋាន៕​ ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា