តំណាងអចិន្ត្រៃយ៍កម្ពុជាប្រាប់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ថា សង្គ្រាមឈ្លានពានរបស់ថៃពីរលើកមកលើកម្ពុជាបង្កឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រាប់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ថា សង្គ្រាមឈ្លានពានរបស់ថៃពីរលើកមកលើកម្ពុជាបង្កឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រាប់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ថា សង្គ្រាមឈ្លានពានរបស់ថៃពីរលើកមកលើកម្ពុជាបង្កឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.) ស្តីពី “កិច្ចការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ” រៀបចំដោយស្ថានបេសកកម្មសាធារណរដ្ឋប្រជាមានិតចិន ក្នុងនាមជាប្រធាននៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប. សម្រាប់ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការអ.ស.ប. ទីក្រុងញូវយ៉ក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានគូសបញ្ជាក់អំពីគោលការណ៍ និងសារៈសំខាន់នៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងកិច្ចការពារជនស៊ីវីលនៅក្នុងគ្រប់ជម្លោះប្រដាប់អាវុធ ខណៈដែលសង្គ្រាមឈ្លានពានរបស់ថៃទាំងពីរលើកកាលពីឆ្នាំ២០២៥ បានបង្កឱ្យមានវិបត្តិជនស៊ីវិលនៅកម្ពុជា។

Advertisement

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក៏បានជម្រាបជូនកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អំពីការរំលោភច្បាប់មនុស្សធម៌អន្តរជាតិដែលកំពុងកើតមាននៅតាមតំបន់ជាច្រើនលើពិភពលោក រួមទាំងនៅអាស៊ីអាគ្នេយ៍ ហើយបានសង្កត់ធ្ងន់ថា៖ «នៅកម្ពុជា អំពើឈ្លានពានកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបង្កផលវិបាកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដែលក្នុងនោះ ជនស៊ីវិលកម្ពុជាប្រមាណ ៦៤៩ ០០០ នាក់បានរត់ភៀសសឹក ហេដ្ឋារចនាសម្ព័ន្ធស៊ីវីលជាច្រើនត្រូវបានបំផ្លិចបំផ្លាញ ហើយប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅមានជនភៀសសឹកកម្ពុជាប្រមាណ ៣០ ៩៣៤នាក់ទៀត (ស្រ្តី១៥ ៩៤២នាក់ និងកុមារ ១០ ៣៥៦នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ ដោយសារកងកម្លាំងថៃបានរាយបន្លាលួស ដាក់ទូកុងតឺន័រ កាន់កាប់ផ្នែកខ្លះនៃភូមិឋានរបស់ពួកគាត់ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា