មនុស្សច្រើននាក់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅកំពង់ឆ្នាំង និងស្វាយរៀង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មនុស្សច្រើននាក់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅកំពង់ឆ្នាំង និងស្វាយរៀង

មនុស្សច្រើននាក់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅកំពង់ឆ្នាំង និងស្វាយរៀង

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសជូនដំណឹងដ៏រន្ធត់ក្រៃលែងអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួន ២ករណី ដែលបានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង។

Advertisement

គិតត្រឹមម៉ោង ១២ព្រឹកថ្ងៃសៅរ៍នេះ បងប្អូនកម្មករនិយោជិតសរុបចំនួន ៩៣នាក់បានរងគ្រោះនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន២ នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង ក្នុងនោះ មានអ្នកស្លាប់ចំនួន ១៤នាក់ (ស្រី ១០នាក់) របួសធ្ងន់ចំនួន ១៥នាក់ និងរបួសស្រាល ចំនួន ៦៤នាក់។

យោងតាមក្រសួងការងារ ករណីទី១ កើតឡើងនៅភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រវាងរថយន្តដឹកទំនិញធុនធំជាមួយរថយន្តដឹកជញ្ជូនកម្មករនិយោជិត ដែលមានជនរងគ្រោះចំនួន ៥៣នាក់ ភាគច្រើនជាស្រី បណ្តាលឲ្យស្លាប់ចំនួន ៩នាក់។

ករណីទី២ កើតឡើងនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង រវាងរថយន្តដឹកជញ្ជូនកម្មក និយោជិត និងរថយន្តដឹកជញ្ជូនកម្មករនិយោជិតដូចគ្នា ដែលមានជនរងគ្រោះចំនួន ៤០នាក់ (ស្រី ២៤នាក់) ក្នុងនោះ ស្លាប់ចំនួន ៥នាក់។

ភ្លាមៗក្រោយទទួលបានព័ត៌មាន បេឡាជាតិសន្តិសុខសង្គម មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងខិតខំជួយសង្គ្រោះនិងចាត់ចែងបញ្ជូន អ្នករងរបួសទៅមន្ទីរពេទ្យដែលនៅក្បែរកន្លែងកើតហេតុ មន្ទីរពេទ្យបង្អែកខេត្ត និងកំពុងបញ្ជូនបន្តមកមន្ទីរពេទ្យ កាល់ម៉ែត្រ។

គ្រោះថ្នាក់ចរាចរណ៍នាថ្ងៃនេះ គឺជាហេតុការណ៍ដ៏គួរឲ្យសោកស្តាយបំផុត ដែលមានករណីបងប្អូនកម្មករនិយោជិត ស្លាប់ច្រើនជាងគេ។ ក្រសួងការងារសន្យាធ្វើការជាមួយស្ថាប័នពាក់ព័ន្ធបន្ថែមទៀត ដើម្បីបង្កើនសុវត្តិភាពដឹកជញ្ជូនកម្មករ និយោជិត៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា