ហេសបូឡា សង្ឃឹមថា អាមេរិកនិងអ៊ីរ៉ង់ ចុះកិច្ចព្រមព្រៀម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហេសបូឡា សង្ឃឹមថា អាមេរិកនិងអ៊ីរ៉ង់ ចុះកិច្ចព្រមព្រៀម

ហេសបូឡា សង្ឃឹមថា អាមេរិកនិងអ៊ីរ៉ង់ ចុះកិច្ចព្រមព្រៀម

បេរូត ៖ មេដឹកនាំក្រុមសកម្មប្រយុទ្ធ ហេសបូឡា បានបង្ហាញពីក្តីសង្ឃឹមថា នឹងមានការចុះកិច្ចព្រមព្រៀង រវាងអាមេរិក និង អ៊ីរ៉ង់ ហើយរួមបញ្ជូលទាំងបញ្ហានៅលីបង់។

Advertisement

ក្រុមហេសបូឡា និងអ៊ីស្រាអែល បានប៉ះទង្គិចគ្នា ចាប់តាំងពីក្រុមសកម្មប្រយុទ្ធមួយនេះ បានអូសទាញលីបង់ ចូលទៅក្នុងសង្រ្គាមមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា ដោយការបាញ់រ៉ុក្កែតទៅលើអ៊ីស្រាអែល ជាការសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំឡុងការវាយប្រហារស្រាក់ដៃគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ កាលពីថ្ងៃអាទិត្យ, លោក Naim Qassem មេដឹកនាំក្រុមសកម្មប្រយុទ្ធ ហេសបូឡា បាននិយាយថា «ព្រះសព្វ ព្រះហឫទ័យ កិច្ចព្រមព្រៀងនេះ នឹងត្រូវបានបញ្ចប់ ហើយមានសញ្ញានៃការសម្រេចរួចរាល់ …ស្របទៅតាមនោះ យើងក៏នឹងស្ថិតក្នុងចំណោមអ្នកដែលបានរួមបញ្ចូល នៅក្នុងកិច្ចព្រមព្រៀងនេះផងដែរ»។

ការរំពឹងទុក នៃកិច្ចព្រមព្រៀងលើបញ្ហាមជ្ឈិមបូព៌ា ត្រូវបានលើកឡើង នៅពេលដែល លីបង់ រៀបចំសម្រាប់ជុំទី៤ នៃកិច្ចចរចាផ្ទាល់ ជាមួយអ៊ីស្រាអែល នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី២ និងទី៣ ខែមិថុនា ប៉ុន្តែ នឹងមានកិច្ចប្រជុំ រវាងគណៈប្រតិភូយោធា នៅមន្ទីរប៉ង់តាហ្គោន នាថ្ងៃទី២៩ ខែឧសភា ឆាប់ៗនេះផងដែរ។

សុន្ទរកថា របស់ លោក Naim Qassem មេដឹកនាំក្រុមសកម្មប្រយុទ្ធ ហេសបូឡា ត្រូវបានធ្វើឡើង អំឡុងការប្រារព្ធខួប នៃការដកខ្លួនរបស់អ៊ីស្រាអែល ចេញពីលីបង់ ភាគខាងត្បូង ក្នុងឆ្នាំ២០០០ បន្ទាប់ពីការកាន់កាប់ ប្រហែល ២ទសវត្សរ៍ និងបន្ទាប់ពីសម្ពាធជាបន្តបន្ទាប់ពីក្រុមហេសបូឡា។

លោក Qassem បាននិយាយថា អ៊ីរ៉ង់ ស្ថិតនៅលើកំពូល ហើយនឹងងើបចេញពីសង្រ្គាមក្នុងតំបន់ ប្រកបដោយទំនុកចិត្ត និងមោទនភាព។ អ៊ីរ៉ង់ ដែលត្រូវបានគេជឿថា ជាអ្នកផ្តល់មូលនិធិ និងសព្វាវុធដល់ក្រុមហេសបូឡា អស់ជាច្រើនទស្សវត្សមកហើយ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា