QED សហការ​ជាមួយ​ PROFITENCE ​ផ្តល់​ការបណ្តុះបណ្តាល​លើការធ្វើ​ទីផ្សារតាមថ្នាល​ឌីជីថល​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
QED សហការ​ជាមួយ​ PROFITENCE ​ផ្តល់​ការបណ្តុះបណ្តាល​លើការធ្វើ​ទីផ្សារតាមថ្នាល​ឌីជីថល​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅកម្ពុជា

QED សហការ​ជាមួយ​ PROFITENCE ​ផ្តល់​ការបណ្តុះបណ្តាល​លើការធ្វើ​ទីផ្សារតាមថ្នាល​ឌីជីថល​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅកម្ពុជា

ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៦ – ក្រុមហ៊ុន ខ្វនធឹម អេនដូហ្វីន ឌីជីថល ឯ.ក (Quantum Endorphine Digital – QED)​ គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មទំនាក់ទំនងសាធារណៈ និងឌីជីថលឈានមុខគេមួយនៅកម្ពុជា បានសហការជាមួយ PROFITENCE ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុសាជីវកម្ម មានមូលដ្ឋាននៅប្រទេសកម្ពុជា ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលសមត្ថភាពក្រោមប្រធានបទ «ការពង្រីកអាជីវកម្មតាមថ្នាលឌីជីថល»  ដែលជាផ្នែកមួយនៃ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស អនុវត្តដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

Advertisement

គំនិតផ្តួចផ្តើមនេះ មានគោលបំណងពង្រឹកចំណេះដឹងលើការធ្វើទីផ្សារតាមថ្នាលឌីជីថលរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​ ដោយជួយគាំទ្រដល់ការចូលរួមរបស់ពួកគាត់ទៅក្នុងសេដ្ឋកិច្ចឌីជីថល។ សិក្ខាសាលានេះ មានការចូលរួមពីសហគ្រាសដែលបានចុះបញ្ជី និងសហគ្រាសធុនតូច និងមធ្យមប្រមាណ ២១០ មកពីទូទាំងប្រទេសកម្ពុជា ដែលបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិដើម្បីពន្លឿនការធ្វើឌីជីថលនីយកម្មរបស់សហគ្រាស។

ជាផ្នែកមួយនៃវគ្គបណ្តុះបណ្តាលនេះ ក្រុមហ៊ុន QED នឹងធ្វើការបទបង្ហាញមួយលើផ្នែក ការធ្វើទីផ្សារឌីជីថលសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយចែករំលែកចំណេះដឹង និងការអនុវត្តជាក់ស្តែង ដើម្បីជួយសហគ្រាសធុនតូច និងមធ្យមបង្កើតវត្ដមានកាន់លេចធ្លោនៅលើថ្នាលឌីជីថល និងធ្វើឱ្យការធ្វើទីផ្សារឌីជីថលរបស់ពួកគាត់កាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។

វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៨:៣០ ព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់​នៅថ្ងៃទី ១១ និង ២៣ ខែមិថុនា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នៅរាជធានីភ្នំពេញ។

វគ្គបណ្តុះបណ្តាលនេះ នឹងត្រូវធ្វើឡើងជាភាសាខ្មែរ  ដោយផ្តោតលើផ្នែកសំខាន់ៗនៃការធ្វើទីផ្សារតាមថ្នាលឌីជីថលសម្រាប់ការធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក រួមមានដូចជា៖ មូលដ្ឋានគ្រឹះនៃការធ្វើទីផ្សារអនឡាញ និងការប្រើប្រាស់ជាក់ស្តែងនៃថ្នាលទីផ្សារឌីជីថលតាមរយៈការអនុវត្តផ្ទាល់។ សិក្ខាកាមក៏នឹងរៀនពីរបៀបអនុវត្តយុទ្ធសាស្រ្តទីផ្សារឌីជីថលទៅក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ អមដោយឧទាហរណ៍ជាក់ស្តែងលើការអនុវត្តការធ្វើទីផ្សារតាមថ្នាលឌីជីថលប្រកបដោយប្រសិទ្ធភាព។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងអមដោយមានសកម្មភាពសំណួរចម្លើយ ដើម្បីអនុញ្ញាតឱ្យអ្នកចូលរួមសួរសំណួរដោយផ្ទាល់ជាមួយវាគ្មិននិងលោកគ្រូអ្នកគ្រូបណ្តុះបណ្តាលដើម្បីពួកគាត់ទទួលបានការ​យល់​ដឹង​សំខាន់​ៗជាជំនួយ ដល់ការអនុវត្តអាជីវកម្មជាក់ស្តែងរបស់ខ្លួន។ Rov Camato នាយិកាអាជីវកម្មនៃក្រុមហ៊ុន QED បានមានប្រសាសន៍ថា៖ «ទិដ្ឋភាពធុរកិច្ចរបស់កម្ពុជាកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ហើយសមត្ថភាពឌីជីថលបានក្លាយជាផ្នែកសំខាន់មួយនៃកំណើនអាជីវកម្មរយៈពេលវែង។​ តាមរយៈកិច្ចសហការជាមួយ PROFITENCE នេះ QED មានមោទនភាពក្នុងការរួមចំណែកផ្ដល់នូវចំណេះដឹងទីផ្សារតាមថ្នាលឌីជីថលជាក់ស្តែង ដែលសហគ្រាសធុនតូច និងមធ្យមកម្ពុជាអាចយកទៅអនុវត្តបានភ្លាមៗទៅលើអាជីវកម្មរបស់ពួកគាត់។​ ចាប់ពីការយល់ដឹងពីមូលដ្ឋានគ្រឹះនៃការបង្កើតម៉ាកយីហោតាមអ៊ីនធឺណិត រហូតដល់ការប្រើប្រាស់ បណ្តាញសង្គមនិងឌីជីថលប្រកបដោយប្រសិទ្ធភាព យើងសង្ឃឹមថាវគ្គបណ្តុះបណ្តាលនេះនឹងជួយសហគ្រាសក្នុងស្រុកពង្រឹងវត្ដមានរបស់ពួកគាត់ ភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនបានកាន់តែច្រើន និងប្រកួតប្រជែងកាន់តែមានទំនុកចិត្តនៅក្នុងសេដ្ឋកិច្ចឌីជីថល។»

Subhadeep Chowdhury ស្ថាបនិក និងជានាយកនៃ PROFITENCE បានមានប្រសាសន៍ថា៖ «សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាកំពុងឈានចូលដល់ដំណាក់កាលមួយដែលសមត្ថភាពឌីជីថលត្រូវបានផ្សារភ្ជាប់កាន់តែខ្លាំងឡើងជាមួយនឹងភាពធន់ និងកំណើនអាជីវកម្មទាំងមូល។ លើសពីការទទួលយកបច្ចេកវិទ្យា សហគ្រាសជាច្រើន កំពុងផ្តោតលើការរៀបចំរចនាសម្ព័ន្ធប្រតិបត្តិការ ការសម្រេចចិត្ត និងការថែទាំអតិថិជនដើម្បីជួយគាំទ្រដល់ឧត្តមភាពប្រកួតប្រជែងរយៈពេលវែង។តាមរយៈការសហការជាមួយ QED PROFITENCE មានសេចក្តីសោមនស្សរីករាយក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយនេះ តាមរយៈការជួយសហគ្រាសក្នុងការពង្រឹងការត្រៀមខ្លួនជាយុទ្ធសាស្ត្ររបស់ពួកគាត់ និងការយល់ដឹងជាក់ស្តែងអំពីរបៀបដែលថ្នាលឌីជីថលអាចត្រូវបានរួមបញ្ចូលប្រកបដោយប្រសិទ្ធភាពទៅក្នុង អាជីវកម្មរបស់ពួកគាត់។»

កិច្ចសហការរវាង QED និង PROFITENCE ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្ររបៀបវារៈនៃការផ្លាស់ប្តូរឌីជីថលរបស់កម្ពុជា តាមរយៈការបំពាក់ឱ្យសហគ្រាសក្នុងស្រុកនូវជំនាញ និងចំណេះដឹងដែលចាំបាច់ដើម្បីប្រកួតប្រជែងក្នុងទីផ្សារដែលកាន់តែមានភាពឌីជីថល។

សម្រាប់ព័ត៌មានបន្ថែមអំពី កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស (Enterprises Go Digital) សូមចូលទៅកាន់៖ https://enterprisedigital.gov.kh/អំពី ក្រុមហ៊ុន ខ្វនធឹម អេនដូហ្វីន ឌីជីថល ឯ.ក (Quantum Endorphine Digital – QED)​

ក្រុមហ៊ុន ខ្វនធឹម អេនដូហ្វីន ឌីជីថល ឯ.ក (Quantum Endorphine Digital – QED)​ គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មទំនាក់ទំនងសាធារណៈ និងឌីជីថលឈានមុខគេមួយនៅកម្ពុជា ដែលត្រូវបានជឿទុកចិត្តដោយ អ្នកដឹកនាំនៅក្នុងឧស្សាហកម្ម ដោយសារតែសមត្ថភាពរបស់យើងក្នុងការបង្កើតមាតិកាដែលមានឥទ្ធិពល និងជំរុញលទ្ធផលដែលអាចវាស់វែងបាន។

យើងផ្តល់សេវាកម្មជាច្រើន ដូចជា៖ អភិវឌ្ឍយុទ្ធសាស្ត្រ បង្កើតនិងគ្រប់គ្រងយុទ្ធនាការ ទំនាក់ទំនងសាធារណៈ គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម និងផលិតមាតិកាផ្សព្វផ្សាយផ្សេងៗសម្រាប់ក្រុមហ៊ុននិងស្ថាប័ននានា។

 
ក្រុមការងាររបស់យើង មានសមត្ថិភាពខ្ពស់ និងធ្លាប់ធ្វើការលើគម្រោងជាច្រើនរបស់អតិថិជនបាន ដោយជោគជ័យនៅក្នុងឧស្សាហកម្មជាច្រើន។ យើងប្តេជ្ញាផ្តល់សេវាប្រកបដោយគុណភាពខ្ពស់ និងធានាបាននូវផលចំណេញខ្ពស់លើការគម្រោងរបស់អតិថិជន។

ជាមួយនឹងជំនាញដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងប្រទេសកម្ពុជា ភាពប៉ិនប្រសប់ក្នុងការងារនិពន្ធ និងភាពប៉ិនប្រសប់ ទាំងទៅលើបណ្តាញទំនាក់ទំនងឌីជីថល និងបែបប្រពៃណី QED​ នៅតែជាក្រុមហ៊ុនដែលឈ្នះពានរង្វាន់ដែលចាត់ទុកអាជីវកម្មរបស់អ្នកដូចជាអាជីវកម្មរបស់ក្រុមហ៊ុនផ្ទាល់។

អំពី PROFITENCE

Profitence គឺជាក្រុមហ៊ុន ប្រឹក្សាយោបល់ និងយុទ្ធសាស្ត្រដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា។ បង្កើតឡើងក្នុងឆ្នាំ ២០១៦ យើងបានរក្សាវត្តមានដ៏រឹងមាំមួយនៅក្នុងប្រទេសកម្ពុជា និងតំបន់មេគង្គ អស់រយៈពេល ៩ ឆ្នាំកន្លងមកហើយ ដោយបានផ្តល់ប្រឹក្សា និងជួយដៃគូ និងអតិថិជនរបស់យើងឱ្យចាប់យកឱកាសដោយគ្មានព្រំដែននៅក្នុងទីផ្សារ និងសេដ្ឋកិច្ចដែលកំពុងរីកចម្រើន។

វត្ដមានរបស់យើងលាតសន្ធឹងលើសពីព្រំដែនកំណត់។ យើងសហការយ៉ាងសកម្មជាមួយអ្នកជំនាញក្នុងតំបន់ និងអន្តរជាតិ​និងជួយជំរុញវប្បធម៌នៃការរៀនសូត្រពេញមួយជីវិត និងការច្នៃប្រឌិត។

សុចរិតភាពដែលមិនអាចកាត់ថ្លៃបាន ឧត្តមភាពដែលមិនផ្លាស់ប្តូរ និងការទទួលខុសត្រូវដ៏មុតមាំ គឺជាសសរស្តម្ភរបស់យើង។ យើងកំណត់ស្តង់ដារ និន្នាការ និងផ្តល់​និយមន័យ​ថ្មី​​ទៅលើពាក្យ ឧត្តមភាព។ គុណតម្លៃទាំងនេះធ្វើ

ឱ្យយើងក្លាយជាទីប្រឹក្សាដែលគួរឱ្យទុកចិត្ត និងទទួលបានការគោរពក្នុងតំបន់ និងនៅកន្លែងផ្សេងៗទៀត។

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា