ប្រេងពិភពលោកធ្លាក់ថ្លៃយ៉ាងគំហុក ចំពេល អាមេរិក និងអ៊ីរ៉ង់ ខិតជិតចុះកិច្ចព្រមព្រៀងសន្តិភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រេងពិភពលោកធ្លាក់ថ្លៃយ៉ាងគំហុក ចំពេល អាមេរិក និងអ៊ីរ៉ង់ ខិតជិតចុះកិច្ចព្រមព្រៀងសន្តិភាព

ប្រេងពិភពលោកធ្លាក់ថ្លៃយ៉ាងគំហុក ចំពេល អាមេរិក និងអ៊ីរ៉ង់ ខិតជិតចុះកិច្ចព្រមព្រៀងសន្តិភាព

បរទេស ៖ តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីលេចលឺដំណឹងផ្លូវការថា អាមេរិក និង អ៊ីរ៉ង់ កាន់តែខិតជិតដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នា ។

Advertisement

បើតាម BBC, នៅព្រឹកថ្ងៃចន្ទនេះ សន្ទស្សន៍តម្លៃប្រេងពិភពលោកម៉ាក Brent បានធ្លាក់ចុះ ៥.៥% ពោលដាក់លក់ក្នុងតម្លៃ ៩៧ ដុល្លារ ក្នុងមួយធុងបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិក WTI បានធ្លាក់ចុះជិត ៦% ដាក់លក់ក្នុងតម្លៃត្រឹម ៩០ ដុល្លារ ក្នុងមួយធុងបារ៉ែល។

ការធ្លាក់ចុះយ៉ាងគំហុកនេះ កើតមានឡើង ចំពេលដែល រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និយាយថា ក្រុមអ្នកចរចាមានដំណឹងដ៏ល្អមួយចំនួនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់ជម្លោះ នៅតំបន់មជ្ឈិមបូព៌ា ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងរួមបញ្ចូលការបើកឡើងវិញ នូវផ្លូវដឹកជញ្ជូនដ៏សំខាន់នៃច្រកសមុទ្រ Hormuz ។

យ៉ាងណា លោក ដូណាល់ ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម លើកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែ បានទទូចថា កិច្ចព្រមព្រៀង នឹងត្រូវចែងដាច់ខាតថា រារាំងអ៊ីរ៉ង់ ពីការទទួលបានអាវុធនុយក្លេអ៊ែរ ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បានប្រាប់ទូរទស្សន៍រដ្ឋ នៅថ្ងៃចន្ទនេះថា ជំហររបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់មានការស្របគ្នាជាច្រើន ។

ក្រោយការនិយាយរបស់អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់រួចហើយ លោក ត្រាំ ប្រកាសនៅលើបណ្ដាញ Truth Social របស់លោកថា សង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ នឹងបិទបញ្ចប់ក្នុងពេលឆាប់ៗនេះ ៕

ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា