អាមេរិកវាយប្រហារលើអ៊ីរ៉ង់ជាថ្មី អំឡុងបទឈប់បាញ់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកវាយប្រហារលើអ៊ីរ៉ង់ជាថ្មី អំឡុងបទឈប់បាញ់

អាមេរិកវាយប្រហារលើអ៊ីរ៉ង់ជាថ្មី អំឡុងបទឈប់បាញ់

បរទេស ៖ ទោះបីជាអំឡុងបទឈប់បាញ់ក៏ដោយ, អាមេរិកបានវាយប្រហារទីតាំងបាញ់មីស៊ីលរបស់អ៊ីរ៉ង់ និងកប៉ាល់ ជុំវិញច្រកសមុទ្រ ហ័រមូស ខណៈដែលគូជម្លោះទាំងពីរបន្តចរចា ខិតជិតដល់ការចុះកិច្ចព្រមព្រៀង។

Advertisement

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយថា កងកម្លាំងបានវាយប្រហារទីតាំងមីស៊ីល នៅភាគខាងត្បូង ប្រទេសអ៊ីរ៉ង់ និង កប៉ាល់តូចៗ ដែលព្យាយាមដាក់គ្រាប់មីន កាលពីថ្ងៃចន្ទ ខណៈដែលអ្នកចរចាកំពូលអ៊ីរ៉ង់ បានទៅដល់ទីក្រុង Doha ដើម្បីពិភាក្សាដើម្បីបញ្ចប់សង្គ្រាម។

លោក Tim Hawkins អ្នកនាំពាក្យទីបញ្ជាការកណ្តាលអាមេរិក បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការវាយប្រហារ ធ្វើឡើងដើម្បីស្វ័យការពារ ពីការគំរាមកំហែង ដែលបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់» ។ យ៉ាងណា គេមិនបានផ្តល់ព័ត៌មានលម្អិត អំពីការវាយប្រហារនោះទេ។

ការវាយប្រហារនេះ បានគំរាមកំហែងដល់បទឈប់បាញ់ដ៏ផុយស្រួយរួចទៅហើយ ដែលបានចាប់ផ្តើម នៅថ្ងៃទី៨ ខែមេសា ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ តស៊ូដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ប៉ុនប៉ង់បញ្ចប់សង្រ្គាម ដែលបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានការរំខានយ៉ាងខ្លាំង ពីបញ្ហាលំហូរថាមពល។

ការវាយប្រហារជាថ្មី ពីសំណាក់អាមេរិកនេះ បានកើតមានឡើង នៅក្រោយ១ថ្ងៃ បន្ទាប់ពីលេចលឺដំណឹងផ្លូវការ ពីសំណាក់មន្ត្រី អ្នកមុខ អ្នកការ អាមេរិកនិងអ៊ីរ៉ង់ ដែលបញ្ជាក់ថា ការចរចាត្រូវរូវគ្នាច្រើន ខណៈដែលគូជម្លោះទាំងពីរ កាន់តែខិតជិតដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នា ក្រោយកើតសង្គ្រាម ផ្តើមចេញពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ស្រាក់ដៃគ្នា ទៅលើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា