អាមេរិក ថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ នៅអាចទៅរួច ទោះបីមានការប្រហារជាថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ នៅអាចទៅរួច ទោះបីមានការប្រហារជាថ្មី

អាមេរិក ថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ នៅអាចទៅរួច ទោះបីមានការប្រហារជាថ្មី

ញូវ ដែល្លី ៖ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ នៅថ្ងៃអង្គារនេះថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ នៅតែអាចធ្វើទៅបាន បើទោះបីជា អាមេរិក ទើបតែវាយប្រហារអ៊ីរ៉ង់ ជាថ្មីក៏ដោយ។

Advertisement

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយអំឡុងទស្សនកិច្ចនៅប្រទេសឥណ្ឌា ថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ នៅតែអាចធ្វើទៅបាន បើទោះបីជាមានការវាយប្រហារថ្មី របស់សហរដ្ឋអាមេរិក ដែលបង្កឱ្យមានការសង្ស័យ លើបទឈប់បាញ់ដ៏ផុយស្រួយ របស់ប្រទេសគូជម្លោះទាំងពីរ ក៏ដោយ។

ប្រមុខការទូតអាមេរិក រៀបរាប់ថា «មានការពិភាក្សាមួយចំនួន កំពុងបន្តនៅក្នុងប្រទេសកាតា នៅថ្ងៃនេះ ដូច្នេះ ខ្ញុំគិតថា វាមានការនិយាយច្រើនទៅៗ អំពីភាសាជាក់លាក់ នៅក្នុងឯកសារដំបូង ដូច្នេះវានឹងចំណាយពេលពីរ បីថ្ងៃ»។

បើតាម straitstimes, ការលើកឡើងនេះ ធ្វើឡើង ក្នុងពេលដែលអ្នកចរចាកំពូលអ៊ីរ៉ង់ បានទៅដល់ទីក្រុង Doha សម្រាប់កិច្ចចរចាចុងក្រោយបង្អស់ ដើម្បីបញ្ចប់ជម្លោះរយៈពេលជាច្រើនខែ ដែលបានជំរុញឱ្យអ៊ីរ៉ង់ បិទច្រកសមុទ្រ Hormuz ខណៈដែលវាគឺជាសរសៃឈាមដ៏សំខាន់ សម្រាប់ការនាំចេញថាមពលសកល។
ការលើកឡើងនេះ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើឡើង បន្ទាប់ពីទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយថា កងកម្លាំងបានវាយប្រហារទីតាំងមីស៊ីល នៅភាគខាងត្បូង ប្រទេសអ៊ីរ៉ង់ និង កប៉ាល់តូចៗ ដែលព្យាយាមដាក់គ្រាប់មីន កាលពីថ្ងៃចន្ទ។

លោក Tim Hawkins អ្នកនាំពាក្យទីបញ្ជាការកណ្តាលអាមេរិក បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការវាយប្រហារ ធ្វើឡើងដើម្បីស្វ័យការពារ ពីការគំរាមកំហែង ដែលបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់» ។ យ៉ាងណា គេមិនបានផ្តល់ព័ត៌មានលម្អិត អំពីការវាយប្រហារនោះទេ។

ការវាយប្រហារជាថ្មី ពីសំណាក់អាមេរិកនេះ បានកើតមានឡើង នៅក្រោយ១ថ្ងៃ បន្ទាប់ពីលេចលឺដំណឹងផ្លូវការ ពីសំណាក់មន្ត្រី អ្នកមុខ អ្នកការ អាមេរិកនិងអ៊ីរ៉ង់ ដែលបញ្ជាក់ថា ការចរចាត្រូវរូវគ្នាច្រើន ខណៈដែលគូជម្លោះទាំងពីរ កាន់តែខិតជិតដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នា ក្រោយកើតសង្គ្រាម ផ្តើមចេញពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ស្រាក់ដៃគ្នា ទៅលើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ៕

ប្រភព៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា