ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដំណឹង ស្តីពី កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដំណឹង ស្តីពី កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដំណឹង ស្តីពី កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦

ភ្នំពេញ៖ ដើម្បីចូលរួមលើកកម្ពស់ និងពង្រឹងសមត្ថភាព ចំណេះដឹង និងមូលធនឌីជីថលក្នុងវិស័យសន្តិសុខសាយប័រ និងការប្រកួតប្រជែងក្នុងវិស័យសន្តិសុខសាយប័រនៅប្រទេសកម្ពុជា និងក្នុងតំបន់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កនឹងរៀបចំ “កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ (Cambodia National Cybersecurity Competition 2026)” ដែលនឹងបែកចែកចេញជា ២វគ្គគឺ “ការប្រកួតសាយប័រអារីណា ២០២៦ (Cyber Arena 2026)” និង “ការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦”។

១.ទិដ្ឋភាពទូទៅនៃកម្មវិធី
កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ គឺជាកម្មវិធីប្រកួតប្រជែងលក្ខណៈជាក្រុមដែលមានទម្រង់ Jeopardy ដោយតម្រូវឱ្យក្រុមនីមួយៗ ចូលរួមដោះស្រាយបញ្ហាសន្តិសុខ (Security Challenges) ទៅលើដែនដូចជា វិស្វកម្មបញ្ច្រាស (Reverse Engineering) គ្រីបតូក្រាហ្វ៉ី (Cryptography) សន្តិសុខគេហទំព័រ (Web Security) កោសល្យវិច័យ (Forensics) ឬការកេងប្រវ័ញ្ចកម្មវិធីប្រព័ន្ធគោលពីរ (Binary Exploitation) ជាដើម ដោយស្វែងរកបំណែកនៃព័ត៌មានហៅថា “Flag” ដែលលាក់នៅក្នុងលំហាត់នីមួយៗ។

២.លក្ខខណ្ឌនៃការជ្រើសរើស
– ត្រូវមានសញ្ជាតិខ្មែរ (ស្ត្រីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ)
– ត្រូវចូលរួមប្រកួតជាក្រុមដោយមានសមាជិកចំនួន ២-៤នាក់/ក្រុម
– ត្រូវបំពេញព័ត៌មាន និងទម្រង់បែបបទចូលរួមប្រកួតឱ្យបានត្រឹមត្រូវនិងពេញលេញ
– ត្រូវគោរព និងអនុវត្តតាមលក្ខខណ្ឌនៃការប្រកួត។

៣.អត្ថប្រយោជន៍នៃការប្រកួតប្រជែង
· វគ្គទី១ “ការប្រកួតសាយប័រអារីណា ២០២៦ (Cyber Arena 2026)” ក.ប.ទ. នឹងជ្រើសរើសក្រុមឆ្នើមចំនួន ៣ក្រុម ដោយទទួលបានប្រាក់រង្វាន់លើកទឹកចិត្តដូចខាងក្រោម៖
– ក្រុមជ័យលាភីលេខ ១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១.០០០(មួយពាន់) ដុល្លារអាម៉េរិកគត់
– ក្រុមជ័យលាភីលេខ ២ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៧០០ (ប្រាំពីររយ) ដុល្លារអាម៉េរិកគត់
– ក្រុមជ័យលាភីលេខ ៣ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៥០០ (ប្រាំរយ) ដុល្លារអាម៉េរិកគត់
– ក្រុមដែលមានពិន្ទុខ្ពស់ចំនួន ៣០ក្រុម នឹងត្រូវបានជ្រើសរើសទៅចូលរួមការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៦។

· វគ្គទី២ “ការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៦” ក.ប.ទ. នឹងជ្រើសរើសក្រុមឆ្នើមចំនួន ៣ក្រុម ដោយទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ដូចខាងក្រោម៖
– ក្រុមជ័យលាភីលេខ ១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ២.០០០ (ពីរពាន់) ដុល្លារអាម៉េរិកគត់
– ក្រុមជ័យលាភីលេខ ២ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១.០០០ (មួយពាន់) ដុល្លារអាម៉េរិកគត់
– ក្រុមជ័យលាភីលេខ ៣ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៥០០ (ប្រាំរយ) ដុល្លារអាម៉េរិកគត់
– ក្រុមឆ្នើមចំនួន ៥ក្រុម នឹងទទួលបានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញបច្ចេកទេសផ្នែកសន្តិសុខសាយប័រពីគ្រូបង្គោលរយៈពេល ៨សប្តាហ៍ និងឱកាសចូលរួមការប្រកួតប្រជែងថ្នាក់តំបន់។

៤.កាលបរិច្ឆេទ និងនីតិវិធីនៃការជ្រើសរើស
– ក្រុមនីមួយៗ ត្រូវដាក់ពាក្យចូលរួមការប្រកួតប្រជែងតាមរយៈ https://go.gov.kh/mptc/cncc2026 ឬស្កេន QR Code ខាងក្រោមចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២៣:៥៩ នាទី។
– ក្រុមនីមួយៗ ត្រូវចូលរួមប្រកួតក្នុងវគ្គទី១ “ការប្រកួតសាយប័រអារីណា២០២៦ (Cyber Arena 2026)” តាមប្រព័ន្ធអនឡាញនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។
– ក្រុមចំនួន ៣០ ដែលបានជាប់ក្នុងការប្រកួតវគ្គទី១ ត្រូវប្រកួតបន្តក្នុងវគ្គទី២ “ការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។
– ព័ត៌មានបន្ថែមនឹងត្រូវជូនដំណឹងតាមរយៈអ៊ីមែល។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរសព្ទ៖ ០១៥ ៥២០ ៧០៧ (តេឡេក្រាម)

សេចក្តីដូចបានជម្រាបជូនខាងលើ សូម សាធារណជន សិស្សានុសិស្ស និងនិស្សិត ជ្រាបជាព័ត៌មាន និងចូលរួមដាក់ពាក្យចូលរួមប្រកួតប្រជែងឱ្យបានច្រើនកុះករ។

Advertisement

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា