ក្រុមអ្នកវិនិយោគគូរ៉េ សម្លឹងរកឱកាសវិនិយោគលើស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមអ្នកវិនិយោគគូរ៉េ សម្លឹងរកឱកាសវិនិយោគលើស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា

ក្រុមអ្នកវិនិយោគគូរ៉េ សម្លឹងរកឱកាសវិនិយោគលើស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ក្រុមអ្នកវិនិយោគគូរ៉េកំពុងសម្លឹងរកឱកាសបន្ថែមទៀតដើម្បីវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេស ទៅលើវិស័យ​កសិកម្ម ហើយអ្វីដែលជាការកត់សម្គាល់នោះ គឺទៅលើស្វាយចន្ទី ។នេះបើតាមលោក ផាក ជូបុង (Park Joo Bong) ប្រធាន​ក្រុមហ៊ុន ដេចូ ខេស៊ី គ្រុប(Daejoo KC Group) និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆន់ បានជម្រាប​ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន​សាមគ្គីភាព នៃព្រឹទ្ធសភា នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ។

Advertisement

ក្រោយជំនួបសម្ដែងការគួរសម និងពិភាក្សាការងារខាងលើ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​សម្ដេចតេជោបានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក ផាក ជូបុង បានលើកឡើងនូវទិដ្ឋភាពបរិយាកាស នៃការ​វិនិយោគ​​នៅក្នុង​ប្រទេសកម្ពុជា ដោយលោកបានរំលេចថា កម្ពុជា គឺជាប្រទេសមួយ ដែលមានសុវត្ថិភាព ហើយទទួលបានការ​ចាប់អារម្មណ៍ពី​អ្នកវិនិយោគរបស់សាធារណរដ្ឋកូរ៉េ ។លោកបានជម្រាបសម្ដេចតេជោទៀតថា នៅពេលនេះ ក្រុមអ្នកវិនិយោគ កំពុងតែស្វែងរក​ឱកាសបន្ថែមទៀត ដើម្បីវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេស ទៅលើវិស័យកសិកម្ម ហើយអ្វីដែលជាការកត់សម្គាល់​សំខាន់នោះ គឺទៅលើស្វាយចន្ទី ។

ក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការអរគុណចំពោះការចាប់អារម្មណ៍ របស់អ្នកវិនិយោគសាធារណរដ្ឋកូរ៉េ មកកាន់ប្រទេសកម្ពុជា។ សម្ដេចតេជោ ពេញចិត្ត ចំពោះការចាប់អារម្មណ៍ទៅលើការវិនិយោគផ្នែកកសិកម្ម ពោល គឺស្វាយចន្ទី ដោយសម្ដេច បានរំលេចថា ប្រទេសកម្ពុជា មាននូវផលិតផលជាច្រើនសម្រាប់ធ្វើការវិនិយោគបន្តទៀត ជាពិសេស គឺផលិតផលកសិកម្មដែលជាវត្ថុធាតុដើម ។

ឯកឧត្តម ជា ធីរិទ្ធ បញ្ជាក់ថា សម្ដេចតេជោ បានប្រាប់ក្រុមអ្នកវិនិយោគគូរ៉េថា អ្វីដែលកម្ពុជា ត្រូវការបន្ថែមនោះ គឺអ្នកវិនិយោគដែលអាចកែច្នៃ នូវកសិផលរបស់កម្ពុជា ដើម្បីយកទៅលក់នៅទីផ្សារកូរ៉េផង និងនៅលើទីផ្សារពិភពលោកផង ។

សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា ចំណុចស្នូល នៃទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ គឺពាណិជ្ជកម្ម និងការវិនិយោគនេះឯង ដូច្នេះតាមរយៈក្រុមអ្នកវិនិយោគរបស់កូរ៉េខាងត្បូង មកកាន់ប្រទេសកម្ពុជា នៅពេលនេះ នឹងជាឱកាសបន្ថែមទៀត ដើម្បីធ្វើការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ។

ជាមួយគ្នានេះសម្ដេចតេជោ បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនង រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលពេលនេះ ជាដៃ​គូយុទ្ធសាស្ត្រជាមួយគ្នា ។សម្ដេចតេជោសង្ឃឹមថា ទៅថ្ងៃខាងមុខ ជាពិសេស នៅក្នុងឱកាសខួប៣០ឆ្នាំ នៃការបង្កើត ទំនាក់ទំនង​រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េឡើងវិញនោះ គឺប្រទេសទាំងពីរ នឹងអាចដើរដល់ជំហានមួយទៀត គឺការបង្កើតជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយជាមួយគ្នា ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឱ្យក្រុមអ្នកវិនិយោគរបស់សាធារណរដ្ឋកូរ៉េ ជាពិសេស ក្រុមអ្នកវិនិយោគរបស់សភា​ពាណិជ្ជកម្ម និងឧស្សាហកម្មអ៊ីនឆន់ ទទួលបានឱកាសវិនិយោគ បន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ។

សូមជម្រាបថា កាលពីឆ្នាំ២០២៥ ទិន្នផលស្វាយចន្ទីសរុបទូទាំងប្រទេសមានចំនួន ១, ២លានតោន ក្នុងនោះមាន​គ្រាប់ស្វាយ​ចន្ទីឆៅប្រមាណជាង ១លានតោន ដោយបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ កើនឡើង ២៧ភាគរយ និងបានផ្ដល់​ចំណូលដល់​កម្ពុជាប្រមាណ ១,៥ ពាន់លានដុល្លារ ។ នេះបើតាមលោក អួន ស៊ីឡុត ប្រធានសមាគមចន្ទីកម្ពុជា បានបញ្ជាក់ប្រាប់បណ្ដាញ​ព័ត៌មាន AMS កាលពីពេលថ្មីៗនេះ ៕


ដោយ៖វណ្ណ លុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា