ក្រុមហ៊ុនអាល្លឺម៉ង់បង្ហាញគម្រោងប្រមូល និងកែច្នៃកាកសំណល់ថ្មពិលដល់ក្រសួងបរិស្ថាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនអាល្លឺម៉ង់បង្ហាញគម្រោងប្រមូល និងកែច្នៃកាកសំណល់ថ្មពិលដល់ក្រសួងបរិស្ថាន

ក្រុមហ៊ុនអាល្លឺម៉ង់បង្ហាញគម្រោងប្រមូល និងកែច្នៃកាកសំណល់ថ្មពិលដល់ក្រសួងបរិស្ថាន

ក្រសួងបរិស្ថានបង្ហាញការគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុនអាល្លឺម៉ង់មួយ ដែលបានសិក្សាលើការបង្កើតប្រព័ន្ធប្រមូល និងកែច្នៃកាកសំណល់ថ្មពិលប្រកបដោយនិរន្តរភាពនៅកម្ពុជា។

Advertisement

នៅក្នុងឱកាសទទួលជួប ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា និងប្រតិភូក្រុមហ៊ុន ECOLOGICON GmbH នាទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងគាំទ្រដល់គម្រោង BATTPRO ដែលបានសិក្សាលើការបង្កើតប្រព័ន្ធប្រមូល និងកែច្នៃកាកសំណល់ថ្មពិលប្រកបដោយនិរន្តរភាពនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា គម្រោងនឹងផ្តល់ក្តីសង្ឃឹមថ្មីបន្ថែមទៀត ដល់ភាពស្អាតរបស់កម្ពុជា ដែលជាសសរស្តម្ភទី១ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន និងការពារសុខភាពសាធារណៈ។

ឯកឧត្តមបានមានប្រសាសន៍ជំរុញឱ្យគម្រោងយកចិត្តទុកដាក់បន្ថែមលើការទុកដាក់ និងកែច្នៃ ឱ្យបានត្រឹមត្រូវ តាមបច្ចេកទេសនូវថ្មពិល សំណល់អេឡិកត្រូនិកនានា ដូចជាសំណល់អាគុយឡានអគ្គិសនី និងអាគុយប្រព័ន្ធអំពូលសូឡា បន្ថែមទៀត ដើម្បីធានាភាពស្អាតរបស់កម្ពុជាក្នុងពេលអនាគត។

ឯកឧត្តម Stefan Messerer បានមានប្រសាសន៍ថា ប្រទេសអាល្លឺម៉ង់ នៅតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ដើម្បីប្រជាជនកម្ពុជា និងប្រទេសកម្ពុជា មានការរស់ប្រកបដោយភាពស្អាត មានបរិស្ថានល្អ និងមានការអភិវឌ្ឍរីកចម្រើន។

សូមបញ្ជាក់ថា កម្ពុជាបានពង្រឹងការទទួលខុសត្រូវខ្ពស់លើសំណល់គ្រោះថ្នាក់ ដូចជាថ្មពិលប្រើរួចបោះចោល។ ក្រសួងបរិស្ថាន បានដាក់ធុងប្រមូលសំណល់ថ្មពិល នៅតាមទីសាធារណៈ ផ្សារទំនើប និងស្ថានីយប្រេងឥន្ធនៈ នៅរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ ទប់ស្កាត់ការបោះចោលលាយឡំជាមួយសំរាមទូទៅ ឬួមទាំអការប្រមូលថ្មពិលចាស់យកទៅគ្រប់គ្រង តាមលក្ខណៈបច្ចេកទេស។

ក្រសួងបរិស្ថាន គាំទ្រដល់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ECOLOGICON GmbH តាមរយៈគម្រោង BATTPRO ដែលគាំទ្របច្ចេកទេសទំនើប ពីប្រទេសអាល្លឺម៉ង់ ក្នុងការរៀបចំប្រព័ន្ធសេដ្ឋកិច្ចវិលជុំ និងបង្កើតហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងថ្មពិល និងធ្វើប្រព្រឹត្តិកម្មសំណល់អេឡិចត្រូនិក បន្ទាប់ពីការប្រើប្រាស់រួច។

តាមការស្រាវជ្រាវជាបឋម កម្ពុជានាំចូលថ្មពិលប្រមាណជាង៤០០តោនក្នុងមួយឆ្នាំ ហើយសំណល់ប្រមូលបានមានត្រឹមតែ៦០តោនប៉ុណ្ណោះ ដើម្បីយកទៅស្តុកទុក និងធ្វើប្រព្រឹត្តិកម្មដោយសុវត្ថិភាព៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា