សម្តេចតេជោ ហ៊ុន សែន ធានាថា ច្បាប់កាតព្វកិច្ចយោធោនឹងត្រូវអនុវត្តដោយស្មើភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន ធានាថា ច្បាប់កាតព្វកិច្ចយោធោនឹងត្រូវអនុវត្តដោយស្មើភាព

សម្តេចតេជោ ហ៊ុន សែន ធានាថា ច្បាប់កាតព្វកិច្ចយោធោនឹងត្រូវអនុវត្តដោយស្មើភាព

ថ្លែងចេញពីខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍ថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធោ នឹងត្រូវធ្វើឡើងដោយស្មើភាព ហើយចៅៗរបស់សម្តេចក៏បានត្រៀមអនុវត្តដោយគ្មានការលើកលែងឡើយ។

Advertisement

សម្តេចតេជោអះអាងបែបនេះក្នុងពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា នៅខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ឆ្នាំង ជិត ១ពាន់នាក់ ។

ក្នុងនាមប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាលើព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់ ស្ដីពី «កាតព្វកិច្ចយោធា» ជាផ្លូវការកាលពីថ្ងៃទី២៣ ខែឧសភា ដើម្បីបើកផ្លូវឲ្យយុវជនដែលមានអាយុចន្លោះពី ១៨ ទៅ ២៥ឆ្នាំ ចូលបំពេញកាតព្វកិច្ចយោធារយៈពេលពីរឆ្នាំ។

នៅព្រឹកថ្ងៃពុធនេះ ក្រសួងការពារេជាតិក៏បានរៀបចំសន្និសីទសារព័ត៌មានមួយ ជុំវិញការចាប់ផ្តើមអនុវត្តកាតព្វកិច្ចយោធា ដើម្បីបណ្តុះស្មារតីស្នេហាជាតិក្នុងចំណោមយុវជន និងពង្រឹងឃឿនការពារជាតិ។ សម្រាប់ព័ត៌មានលម្អិត យើងខ្ញុំនឹងជម្រាបជូនលោកអ្នកនៅពេលបន្ទាប់៕

អត្ថបទ៖ វណ្ណលុក
រូប៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា