សម្តេចធិបតីនាយករដ្ឋមន្រ្តីថា គម្រោងព្រែកជីកហ្វូណនតេជោ គឺមានតែចំណេញសម្រាប់សេដ្ឋកិច្ច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតីនាយករដ្ឋមន្រ្តីថា គម្រោងព្រែកជីកហ្វូណនតេជោ គឺមានតែចំណេញសម្រាប់សេដ្ឋកិច្ច

សម្តេចធិបតីនាយករដ្ឋមន្រ្តីថា គម្រោងព្រែកជីកហ្វូណនតេជោ គឺមានតែចំណេញសម្រាប់សេដ្ឋកិច្ច

ត្បូងឃ្មុំ៖ ប្រាប់មហាជននៅខេត្តត្បូងឃ្មុំសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​បានពន្យល់អំពីគម្រោងព្រែក​ជីកហ្វូណន​ថា នឹងផ្ដល់ផលចំណេញសម្រាប់សេដ្ឋកិច្ចច្រើនណាស់នាពេលអនាគត ខណៈគម្រោងនេះនឹងបញ្ចប់សាងសង់​នៅឆ្នាំ២០២៨ដោយប្រើប្រាស់ទុនវិនិយោគប្រមាណ ១,៧ ពាន់លានដុល្លារ ។

Advertisement

ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា)នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃ ពុធទី២៧ ខែឧសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់អំពីគម្រោងព្រែកជីកហ្វូណន ថា នឹងផ្ដល់ផល​ចំណេញ សម្រាប់សេដ្ឋកិច្ចច្រើនណាស់នាពេលអនាគត តាមរយៈការផ្ដល់លទ្ធភាពដល់ការដឹកជញ្ជូន ការប្រើប្រាស់ជា​ប្រព័ន្ធ​ធារាសាស្ត្រ សម្រាប់វិស័យកសិកម្ម ដែលនៅតាមបណ្ដោយព្រែករាប់លានហិកតា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងឧស្សាហកម្ម​បន្ថែម។

សម្ដេចធិបតី បញ្ជាក់ថា បើមើលរយៈពេលវែង គម្រោងព្រែកជីកហ្វូណន នេះ ផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចទាំងមូល គឺវា ចំណេញ ព្រោះវានឹងជួយដល់វិស័យកសិកម្ម កសិឧស្សាហកម្ម និងដឹកជញ្ជូន ដើម្បីធានានូវភាពប្រកួតប្រជែងរបស់កម្ពុជា ។

យោងតាមសម្តេចធិបតីគឺបន្ទាប់ពីគម្រោងព្រែកជីកហ្វូណនតេជោសាងសង់រាល់ រាជរដ្ឋាភិបាល នឹងធ្វើការស្ដារប្រព័ន្ធផ្លូវទឹកបន្ថែម ដើម្បីតភ្ជាប់ព្រែកជីកនេះ ទៅតាមបណ្ដាខេត្តនានា ដូចជា ខេត្តកំពង់ឆ្នាំង ឬខេត្តក្រចេះ ដើម្បីជួយសម្រួលដល់វិស័យដឹកជញ្ជូន ជាពិសេសផលិតផលកសិកម្មនៅកម្ពុជា។

សម្តេចធិបតីមានប្រសាសន៍ថា ត្រូវតែធ្វើ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចទាំងមូល គឺជួយទៅដល់វិស័យកសិកម្ម វិស័យកសិ- ឧស្សាហកម្ម ជាពិសេសវិស័យដឹកជញ្ជូនរបស់យើង ដើម្បីធានានូវភាពប្រកួតប្រជែងរបស់យើង ។សម្ដេចថា” នេះគឺជាផលដែលខ្ញុំហ៊ាន ធានាថា អត់ខាតទេ ធ្វើព្រែកជីកហ្វូណននេះ គឺមានតែចំណេញ “។

គួរបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងផ្លូវទឹកប្រវត្ដិសាស្ដ្រទី១ របស់ប្រទេសកម្ពុជា ដែលបានបើកការដ្ឋានសាងសង់​ផ្លូវការ​កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែតនិង​ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គ្រប់លំដាប់ថ្នាក់ ព្រមទាំងមានការចូលរួមពី ប្រជាពលរដ្ឋជាច្រើនម៉ឺន នាក់ផងដែរ។ គម្រោងនេះ គ្រោង​បញ្ចប់សាងសង់នៅឆ្នាំ​២០២៨ ដោយប្រើប្រាស់ទុន វិនិយោគប្រមាណ ១,៧ ពាន់លានដុល្លារ ។

គម្រោងព្រែកជីកហ្វូណនតេជោ តភ្ជាប់ផ្លូវទឹកទន្លេ-សមុទ្ររបស់កម្ពុជា មានប្រវែងជិត ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែក​ខាងលើ១០០ម៉ែត្រ ក្រោម៨០ម៉ែត្រ ជម្រៅទឹក ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ ២គន្លង។ ផ្លូវទឹកនេះ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងក្រុងកែប ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា