គុយបាប្រាប់ UN ថា អាមេរិករាំងខ្ទប់ថាមពលខ្លួន គឺជាទង្វើនៃសង្គ្រាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គុយបាប្រាប់ UN ថា អាមេរិករាំងខ្ទប់ថាមពលខ្លួន គឺជាទង្វើនៃសង្គ្រាម

គុយបាប្រាប់ UN ថា អាមេរិករាំងខ្ទប់ថាមពលខ្លួន គឺជាទង្វើនៃសង្គ្រាម

អ.ស.ប ៖ រដ្ឋមន្ត្រីការបរទេស គុយបា បានព្រមាន នៅឯកិច្ចប្រជុំ អង្គការសហប្រជាជាតិ ប្រឆាំងនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសកោះមួយនេះ ដោយនិយាយថា ទង្វើ ទីក្រុងវ៉ាស៊ីនតោន ដែលរារាំងការដឹកជញ្ជូនថាមពលរបស់ប្រទេសខ្លួន ស្មើនឹងទង្វើនៃសង្គ្រាម។

Advertisement

ការប្រកាសនេះ ធ្វើឡើង បន្ទាប់ពីរដ្ឋបាល របស់លោក Trump បានបិទការនាំចេញប្រេង ទ្រង់ទ្រាយធំទៅកាន់ប្រទេសគុយបា ចាប់តាំងពីដើមឆ្នាំមក ពោលគឺបន្ទាប់ពីអាមេរិកចាប់ផ្តើមប្រតិបត្តិការយោធាដើម្បីចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ។ ប្រធានាធិបតីអាមេរិក លោក Trump បានលើកឡើង បន្ទាប់ពីប្រតិបត្តិការនោះថា នឹងមិនមានការផ្ទេរប្រេង ឬ មូលនិធិ ពីវេណេស៊ុយអេឡា ទៅ គុយបា ទៀត ទេ។

បើតាម Anadolu , អំឡុងសុន្ទរកថា ជជែកដេញដោល កម្រិតខ្ពស់ ក្នុងកិច្ចប្រជុំ របស់ក្រុមប្រឹក្សាសន្តិសុខរបស់ UN កាលពីថ្ងៃទី២៦ ខែឧសភា, លោក Bruno Rodriguez Parrilla រដ្ឋមន្ត្រីការបរទេសគុយបា បានព្រមានចំៗថា រដ្ឋាភិបាលអាមេរិក បំផ្លាញសន្តិភាព និង សន្តិសុខអន្តរជាតិ ព្រមទាំង រំលោភលើច្បាប់អន្តរជាតិ និង ច្បាប់មនុស្សធម៌ជាសកល។

លោកចាត់ទុក ការរាំងខ្ទប់ថាមពលពីសំណាក់អាមេរិកថា ជាទង្វើបង្កសង្រ្គាម និង ការប្រល័យពូជសាសន៍ ព្រោះការធ្វើបែបនេះ បានដាក់បញ្ចូលប្រជាជនគុយបា ទៅនឹងលក្ខខណ្ឌ ដែលគំរាមកំហែងដល់បូរណភាព និង អត្ថិភាពប្រទេសគុយបា។

រដ្ឋមន្ត្រីការបរទេសរូបនេះ បានជំរុញឱ្យតួអង្គអន្តរជាតិ និង ក្នុងតំបន់ ធ្វើសកម្មភាព ដើម្បីការពារទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌, រក្សាតំបន់អាមេរិកឡាទីន និង ការាបៀន ឲ្យនៅតែជាតំបន់សន្តិភាព។

ដោយព្រមានអំពីផលវិបាក នៃការកើនឡើងផ្នែកយោធា, លោក Bruno Rodriguez Parrilla បានសង្កត់ធ្ងន់ថា ការឈ្លានពាននឹងធ្វើឱ្យមានការបង្ហូរឈាម ហើយ ប្រជាជនគុយបា រាប់ពាន់នាក់នឹងស្លាប់ ដើម្បីការពារប្រទេស និងតម្លៃដ៏ពិសិដ្ឋរបស់ពួកគេ ហើយប្រជាជនអាមេរិកវ័យក្មេង ក៏នឹងត្រូវវិនាសដោយ គ្មានមូលហេតុ៕

ប្រភព៖ Al Jazeera ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា