លោក ពូទីន ជូនខ្លា ៤ ក្បាល ជាអំណោយដល់ កាហ្សាក់ស្ថាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន ជូនខ្លា ៤ ក្បាល ជាអំណោយដល់ កាហ្សាក់ស្ថាន

លោក ពូទីន ជូនខ្លា ៤ ក្បាល ជាអំណោយដល់ កាហ្សាក់ស្ថាន

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានជូនសត្វខ្លា Amur ចំនួន ៤ ក្បាលជាអំណោយដល់ប្រទេសកាហ្សាក់ស្ថាន ប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលលោកហោះទៅដល់ទីនោះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ។

Advertisement

សត្វខ្លាទាំងនេះ រួមមានខ្លាពេញវ័យ ២ ក្បាល និងកូនខ្លា ២ ក្បាល ។ ខ្លាដែលគេចាប់បានក្នុងតំបន់ Khabarovsk ភាគខាងកើតបំផុតរបស់ប្រទេសរុស្ស៊ីទាំងនេះ ត្រូវបានដឹកតាមយន្តហោះទៅកាន់ប្រទេសកាហ្សាក់ស្ថាន ហើយឆាប់ៗនេះនឹងត្រូវដោះលែងចូលទៅក្នុងព្រៃ ។

អំណោយនេះធ្វើឡើងដើម្បីគាំទ្រដល់កម្មវិធីស្ដារសត្វខ្លាឡើងវិញនៅកាហ្សាក់ស្ថាន ។ ប្រទេសនេះ ចាត់ទុកខ្លា Amur ជាសាច់ញាតិជិតស្និទ្ធបំផុតរបស់ខ្លា Caspian ដែលបានផុតពូជទៅហើយ ។

ការផ្តល់អំណោយនេះ កើតឡើងមុនពេលភាគីទាំងពីរ ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងថាមពលនុយក្លេអ៊ែរ និងពិភាក្សាអំពីការបង្កើនការដឹកជញ្ជូនប្រេងរបស់រុស្ស៊ី ទៅកាន់ប្រទេសចិនឆ្លងកាត់ដែនដីកាហ្សាក់ស្ថាន ។

យោងតាម Straits Times, កាហ្សាក់ស្ថាន ជាប្រទេសសម្បូរដោយប្រេង និងហ្គាស ប៉ុន្តែមិនមានរោងចក្រថាមពលនុយក្លេអ៊ែរសម្រាប់ផលិតអគ្គិសនីនោះទេ ចាប់តាំងពីឆ្នាំ១៩៩៩ ។

បច្ចុប្បន្នកាហ្សាក់ស្ថាន គឺជាប្រទេសផលិតសារធាតុអ៊ុយរ៉ាញ៉ូមដ៏ធំបំផុតមួយក្នុងពិភពលោក ប៉ុន្តែបែរជាពឹងផ្អែកយ៉ាងខ្លាំងលើថាមពលធ្យូងថ្ម ដើម្បីផ្គត់ផ្គង់អគ្គិសនីក្នុងស្រុកទៅវិញ ។

យ៉ាងណា កាលពីឆ្នាំ ២០២៤ ប្រជាពលរដ្ឋកាហ្សាក់ស្ថានបានបោះឆ្នោតគាំទ្រការសាងសង់រោងចក្រថ្មី ដោយប្រទេសនេះមានផែនការផលិតថាមពលនុយក្លេអ៊ែរឱ្យបាន ២.៤ ជីហ្គាវ៉ាត់ នៅត្រឹមឆ្នាំ ២០៣៥ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា