“យុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់” ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
“យុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់” ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា​

“យុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់” ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា​

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ ភ្នំពេញ។

Advertisement

យុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់ គឺជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំនិងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា និងកៀរគរមូលនិធិសប្បុរសធម៌សម្រាប់ទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានរួមចំណែកជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា និងស្រ្តីមានផ្ទៃពោះរាប់លាននាក់ ដោយឥតគិតថ្លៃ ជាង៣ទសវត្សរ៍កន្លងមកនេះ។

​លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មិនត្រឹមតែជាចលនារៃអង្គាសថវិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចលនាមនុស្សធម៌ ដែលបង្ហាញពីការចែករំលែកទឹកចិត្ត និងក្តីអាណិតអាសូររបស់ប្រជាពលរដ្ឋខ្មែរ ចំពោះទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ និងព្យាបាលសង្គ្រោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផា។

លោកជំទាវបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា នៅពីក្រោយថវិកា១ម៉ឺនរៀល មិនមែនគ្រាន់តែជាទឹកប្រាក់តិចតួចប៉ុណ្ណោះទេ ប៉ុន្តែវាជាក្តីសង្ឃឹមនៃការបន្តដង្ហើមជីវិតសម្រាប់ទារក និងកុមារ ដែលកំពុងរង់ចាំការសង្គ្រោះ។ ទន្ទឹមនឹងនេះ វាក៏ជាកម្លាំងចិត្តមួយសម្រាប់ក្រុមគ្រូពេទ្យ ក្នុងការបន្តបំពេញបេសកកម្មសង្គ្រោះអាយុជីវិតកុមារ និងទារកផងដែរ។ ចាប់តាំងពីបើកដំណើរការឡើងវិញ មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និងខេត្តសៀមរាប បានពិនិត្យព្យាបាលដល់កុមារ ទារក និងស្រ្តីមានផ្ទៃពោះ សរុប២៧,៥លានករណី។

នេះគឺជាលើកទី៥ហើយដែលមូលនិធិគន្ធបុប្ផាកម្ពុជាបានរៀបចំ“យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” នេះឡើង។​ គិតត្រឹមព្រឹកថ្ងៃទី២៨ឧសភានេះ មូលនិធិទទួលបានថវិកាប្រមាណ២,៦១លានដុល្លារអាមេរិក។ ក្នុងកម្មវិធីកាលពីឆ្នាំ២០២៥ ​មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាសរុបជាង ៦លានដុល្លារ និងមានអ្នកចូលរួមបរិច្ចាគជាង៣០ម៉ឺននាក់៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា