កងទ័ពកម្ពុជា-ចិនត្រៀមរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កងទ័ពកម្ពុជា-ចិនត្រៀមរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២៦

កងទ័ពកម្ពុជា-ចិនត្រៀមរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២៦

ភ្នំពេញ៖តាមរយៈជំនួបនៃមន្រ្តីយោធាខ្ពស់កម្ពុជា -ចិន បានបង្ហាញថា យោធានៃប្រទេសទាំងពីរនឹងរៀបចំសមយុទ្ធនាគមាស-២០២៦ នៅពេលខាងមុខ ប៉ុន្តែកាលបរិច្ឆេទជាក់លាក់ពុំទាន់បញ្ជាក់នៅឡើយ។

Advertisement

នៅទីស្ដីការក្រសួងការពារជាតិកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង នាយសេនាធិការចម្រុះ​នៃ​កងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើសមយុទ្ធនាគមាសភាគី​កម្ពុជា​ឆ្នាំ២០២៦ បានទទួលជួប​ក្រុម​ការងាររៀបចំសមយុទ្ធនាគមាស-២០២៦ កងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយលោកវរនាវី​ឯកពិសេស ជី ហ៊្សាំង នាយករងនាយកដ្ឋានហ្វឹកហ្វឺន សេនាធិការដ្ឋានចម្រុះ តំបន់យោធភូមិភាគខាងត្បូងនៃកងទ័ព​រំដោះប្រជា​ជនចិន ដើម្បីពិភាក្សាការងារ។

ជំនួបនៃមន្រ្តីយោធាខាងលើដើម្បីពិភាក្សាអំពីដំណើរការត្រៀមរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២៦ ។បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ការពិភាក្សាមានទាំងការត្រៀមផែនការ ខ្លឹមសារ អត្ថន័យ និងទីកន្លែង គ្រឿងបំពាក់។

ចំណែកលោកវរនាវីឯកពិសេស ជី ហ៊្សាំង (Secapt. JI XIANG) បានចាត់ទុកសមយុទ្ធនាគមាសចិន-កម្ពុជា គឺជានិមិត្តរូបមួយ​សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពចិន-កម្ពុជា ហើយក៏ជាគំរូមួយដែលមានឥទ្ធិពលក្នុងសហគមន៍តំបន់ និង​អន្តរជាតិយ៉ាងសំខាន់ផងដែរ ។ លោកថា ចាប់តាំងពីឆ្នាំ២០២៤ មក សមយុទ្ធនាគមាសត្រូវបានធ្វើឡើងដោយប្រទេស​ទាំងពីរ កងទ័ពទាំងពីរ ដែលមានទាំងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស ។

លោកវរនាវីឯកពិសេសចិនបានបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំជាន់ខ្ពស់កងទ័ពប្រទេសទាំងពីរមានការយកចិត្តទុក​ដាក់កម្រិត​ខ្ពស់​លើការរៀបចំធ្វើសមយុទ្ធនាគមាសរវាងចិន-កម្ពុជា ហើយមេដឹកនាំជាន់ខ្ពស់កងទ័ពទាំងពីរ ក៏បានផ្ដល់ការលើកទឹកចិត្ត និង​ជំរុញឱ្យមានសមយុទ្ធនាគមាស ចិន-កម្ពុជា នៅលើទឹកដីកម្ពុជា៕
ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា