អគ្គមេបញ្ជាការ៖ កម្ពុជានៅតែមានក្តីបារម្ភទៅលើភាពតានតឹងដែលនៅតែបន្តកើតមាន ដោយភាគីថៃទន្ទ្រានកាន់កាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា ហើយងាយនឹងផ្ទុះអាវុធសាជាថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគ្គមេបញ្ជាការ៖ កម្ពុជានៅតែមានក្តីបារម្ភទៅលើភាពតានតឹងដែលនៅតែបន្តកើតមាន ដោយភាគីថៃទន្ទ្រានកាន់កាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា ហើយងាយនឹងផ្ទុះអាវុធសាជាថ្មី

អគ្គមេបញ្ជាការ៖ កម្ពុជានៅតែមានក្តីបារម្ភទៅលើភាពតានតឹងដែលនៅតែបន្តកើតមាន ដោយភាគីថៃទន្ទ្រានកាន់កាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា ហើយងាយនឹងផ្ទុះអាវុធសាជាថ្មី

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានជម្រាបជូនអនុព័ន្ធយោធាថ្មីហ្វីលីពីន អំពីស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីភាគីទាំងពីរបានឯកភាពលើកិច្ចព្រមព្រៀងបទឈប់បាញ់ តែកម្ពុជានៅតែមានក្តីបារម្ភទៅលើភាពតានតឹងដែលនៅតែបន្តកើតមាន ដោយភាគីថៃទន្ទ្រានកាន់កាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា ហើយងាយនឹងផ្ទុះអាវុធសារជាថ្មី។ ការលើកឡើងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកវរៈនាវីឯក លីអូ ឌីម៉ុក អនុព័ន្ធយោធាហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលរូបលោកត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតយោធានៅកម្ពុជានាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន។

Advertisement

ឯកឧត្តមបានបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ព្រំដែនមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ។

ចំណែកលោកវរៈនាវីឯក លីអូ ឌីម៉ុក បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គមេបញ្ជាការ ក៏ដូចជាថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាលតែងតែបានបង្កលក្ខណៈផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ធ្វើឱ្យបេសកកម្មការទូតរបស់លោកនៅកម្ពុជា ទទួលបានជោគជ័យ។ លោកអនុព័ន្ធយោធាហ្វីលីពីន បានបញ្ជាក់ថា ក្នុងអាណត្តិជាប្រធានប្តូរវេនអាស៊ាន ហ្វីលីពីននឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរួមចំណែកធ្វើឱ្យស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានសភាពល្អប្រសើរឡើងវិញ ក្នុងគោលដៅរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់លោកអនុព័ន្ធយោធាហ្វីលីពីន ដែលក្នុងអាណត្តិកន្លងមកបានខិតខំយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យមានការរីកចម្រើន ជាទ្វេភាគី ទាំងនៅក្នុងក្របខ័ណ្ឌអាស៊ាន តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស និងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា។ ឯកឧត្តមអគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសហ្វីលីពីន ជាប្រធានប្តូរវេនអាស៊ាន ដែលបានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុះមុត បន្តបេសកកម្មពីប្រទេសម៉ាឡេស៊ី ដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាដល់កិច្ចព្រមព្រៀងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង រក្សាសន្តិភាព ស្ថិរភាព និងប្រក្រតីភាពឡើងវិញនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា