លោក ត្រាំ គំរាមវាយ អូម៉ង់ បើហ៊ានចូលដៃជាមួយ អ៊ីរ៉ង់ ដាក់កុងត្រូលគិតថ្លៃនាវានៅច្រកហ័រមូស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ គំរាមវាយ អូម៉ង់ បើហ៊ានចូលដៃជាមួយ អ៊ីរ៉ង់ ដាក់កុងត្រូលគិតថ្លៃនាវានៅច្រកហ័រមូស

លោក ត្រាំ គំរាមវាយ អូម៉ង់ បើហ៊ានចូលដៃជាមួយ អ៊ីរ៉ង់ ដាក់កុងត្រូលគិតថ្លៃនាវានៅច្រកហ័រមូស

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមវាយប្រទេសអូម៉ង់មួយទៀត ប្រសិនបើប្រទេសមួយនេះ ហ៊ានតែសហការជាមួយ ប្រទេស អ៊ីរ៉ង់ ដាក់កុងត្រូលរួមគ្នា គិតថ្លៃលើនាវា ដែលបើកឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ។

Advertisement

ការគំរាមរបស់មេដឹកនាំអាមេរិករូបនេះ ធ្វើឡើង បន្ទាប់ពីទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា ទីក្រុងតេហេរ៉ង់ចង់បញ្ចុះបញ្ចូលប្រទេសអូម៉ង់ ដែលជាសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក ឱ្យគាំទ្រយន្តការ ប្រមូលប្រាក់ឈ្នួលការពារ ពីកប៉ាល់ដឹកទំនិញ ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស ។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃពុធ, លោក ដូណាល់ ត្រាំ លើកឡើងថា ច្រកសមុទ្រ ហ័រមូស គឺជាផ្នែកមួយនៃផ្លូវទឹកអន្តរជាតិ ដែលត្រូវតែបើកចំហសម្រាប់មនុស្សគ្រប់គ្នា ដូច្នេះ គ្មានប្រទេសណាមួយនឹងត្រូវគ្រប់គ្រងដោយគ្មានអាមេរិកនោះទេ ។

លោកថា «អូម៉ង់ក៏ត្រូវតែគោរពតាមដែរ បើមិនដូច្នេះទេ យើងនឹងត្រូវបំផ្ទុះគ្រាប់បែក និងវាយប្រហារទៅលើប្រទេសមួយនេះ» ។

បើតាម BBC, ច្រកសមុទ្រ ហ័រមូស ដែលជាធម្មតា ផ្ទុកប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក ត្រូវបានរារាំងដោយប្រទេសអ៊ីរ៉ង់ ចាប់តាំងពីចុងខែកុម្ភៈ ពោលគឺចាប់តាំងពី អាមេរិក និងអ៊ីស្រាអែល ស្រាក់ដៃគ្នា វាយប្រហារលើសាធារណរដ្ឋឥស្លាមមួយនេះ ជាហេតុបង្កឱ្យមានវិបត្តិថាមពលពិភពលោក និង បង្កើនការភ័យខ្លាច សម្រាប់សេដ្ឋកិច្ចពិភពលោក ។

កិច្ចខិតខំប្រឹងប្រែង របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីប៉ុនប៉ងសម្រេចឲ្យមានកិច្ចព្រមព្រៀងសន្តិភាព ជាមួយប្រទេស អ៊ីរ៉ង់ អំឡុងប៉ុន្មានសប្តាហ៍ កន្លងមកនេះ នៅតែបរាជ័យ មិនទទួលបានផ្លែផ្កា ។

ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ ក៏ចោទប្រកាន់អ៊ីរ៉ង់ថា កំពុងព្យាយាមពន្យារពេលកិច្ចព្រមព្រៀងសន្តិភាព រហូតដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិកមកដល់ ។ បើមិនមានអ្វីប្រែប្រួលទេនោះ ការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់អាមេរិកគ្រោងនឹងរៀបចំឡើង នាខែវិច្ឆិកាខាងមុខនេះ ៕

ប្រភព៖ BBC, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា