ជប៉ុន បញ្ចេញផែនការនាំយកបេតិកភណ្ឌវប្បធម៌មនុស្សជាតិទៅទុកលើភពព្រះចន្ទ នៅឆ្នាំ ២០២៨ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន បញ្ចេញផែនការនាំយកបេតិកភណ្ឌវប្បធម៌មនុស្សជាតិទៅទុកលើភពព្រះចន្ទ នៅឆ្នាំ ២០២៨

ជប៉ុន បញ្ចេញផែនការនាំយកបេតិកភណ្ឌវប្បធម៌មនុស្សជាតិទៅទុកលើភពព្រះចន្ទ នៅឆ្នាំ ២០២៨

ប៉េកាំង ៖ ខុសប្លែកពីមហាអំណាចពិភពលោកដទៃទៀត ដែលមានគោលបំណងដណ្តើមគ្នាដាក់អាណានិគមនៅលើភពព្រះចន្ទ ប្រទេសជប៉ុនបែរជាចង់​នាំយកបេតិកភណ្ឌវប្បធម៌មនុស្សជាតិដ៏មានតម្លៃ និងតឹកតានៃសកម្មភាពរបស់មនុស្សជាតិផ្សេងៗ យកទៅរក្សាទុកលើភពយុទ្ធសាស្រ្តមួយនេះនៅឆ្នាំ ២០២៨ ។
 
គម្រោងប្រកបដោយមហិច្ឆតានេះឈ្មោះថា “ARGO PROJECT” ត្រូវបានផ្តួចផ្តើមឡើងដោយក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូល Japan Airlines របស់ប្រទេសជប៉ុន​ ចាប់ដៃគ្នាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអវកាសឯកជនជប៉ុន ispace ។
 
ផែនការដ៏អស្ចារ្យនេះ មានគោលបំណងចម្បង គឺការពារបេតិកភណ្ឌវប្បធម៌ពីហានិភ័យលើផែនដី ។ ពីព្រោះក្រុមហ៊ុនយល់ឃើញថា ផែនដីកំពុងប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និងជម្លោះផ្សេងៗ ដែលអាចធ្វើឱ្យបាត់បង់វប្បធម៌ និងវត្ថុបុរាណដ៏មានតម្លៃ។
 
ម្យ៉ាងវិញទៀត ការយកទៅទុកនៅលើភពព្រះចន្ទ គឺប្រៀបដូចជាការបង្កើតឃ្លាំងរក្សាសុវត្ថិភាព ឬធនាគារវប្បធម៌ តម្កល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយៗ ។
 
គម្រោងនេះទៀតសោត ក៏បើកឱកាសឱ្យរដ្ឋបាលក្នុងស្រុក និងក្រុមហ៊ុនឯកជននានា ទិញកន្លែងដើម្បីផ្ញើរបស់របរតំណាងឱ្យវប្បធម៌សម័យទំនើប ផលិតផលពិសេសប្រចាំតំបន់ និងវត្ថុនិមិត្តរូបផ្សេងៗទៅរក្សាទុកលើភពព្រះចន្ទផងដែរ ។
 
បើតាម South China Morning Post,  វត្ថុវប្បធម៌ទាំងនោះ នឹងត្រូវដាក់ក្នុងប្រអប់លោហៈពណ៌មាសពិសេសមួយឈ្មោះថា “Möbius Ark” ដែលមានទំហំតូចល្មម គឺបណ្តោយ ២០ សង់ទីម៉ែត្រ ទទឹង ២០ សង់ទីម៉ែត្រ និងកម្ពស់ ១០ សង់ទីម៉ែត្រ ។
 
ផ្នែកខាងក្នុងត្រូវបានបែងចែកជាថតតូចៗ និងផលិតឡើងពីវត្ថុធាតុដើមដែលអាចធន់ទ្រាំនឹងបរិស្ថានដ៏អាក្រក់នៅលើភពព្រះចន្ទ មានដូចជាវិទ្យុសកម្ម និងសីតុណ្ហភាពខុសគ្នាខ្លាំង ។
 
យោងតាម VNExpress, ប្រអប់នេះនឹងត្រូវដំឡើងនៅលើឧបករណ៍ចុះចតលើផ្ទៃភពព្រះចន្ទ “ULTRA” របស់ក្រុមហ៊ុន ispace នៅក្នុងបេសកកម្មទី៣ ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ ២០២៨ ។
 
យ៉ាងណា ប្រសិនបបេសកកម្មនេះ ទទួលបានជោគជ័យ នោះវានឹងធ្វើឱ្យ Japan Airlines (JAL) ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេបង្អស់របស់ពិភពលោក ដែលបានពង្រីកសេវាកម្មដឹកជញ្ជូនទំនិញទៅដល់ភពផ្សេង ក្រៅពីភពផែនដី ។ ហើយក៏ជាការបោះជំហានដ៏ធំមួយ ចូលទៅក្នុងសេដ្ឋកិច្ចលំហអាកាសពាណិជ្ជកម្មនាពេលអនាគត ៕
 
ប្រភព ៖ South China Morning Post និង VNExpress ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា