សម្ភារពេទ្យ WHO ៤.៦ តោន ដឹកដល់កុងហ្គោ ដែលផ្ទុះជំងឺអេបូឡា ស្លាប់ជិត២៥០នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ភារពេទ្យ WHO ៤.៦ តោន ដឹកដល់កុងហ្គោ ដែលផ្ទុះជំងឺអេបូឡា ស្លាប់ជិត២៥០នាក់

សម្ភារពេទ្យ WHO ៤.៦ តោន ដឹកដល់កុងហ្គោ ដែលផ្ទុះជំងឺអេបូឡា ស្លាប់ជិត២៥០នាក់

គីនស្ហាសា ៖ ឧបករណ៍ធ្វើតេស្ត និង វេជ្ជសាស្ត្រ របស់អង្គការសុខភាពពិភពលោក ចំនួន ៤.៦តោន ត្រូវបានបញ្ជូនទៅដល់ កុងហ្គោ ចំពេលដែលប្រទេស នៅអាហ្វ្រិកមួយនេះ កំពុងប្រឈមមុខនឹងការផ្ទុះជំងឺ អេបូឡា ជាថ្មី ដែលបានបណ្តាលឲ្យស្លាប់មនុស្ស ជិត២៥០នាក់។

Advertisement

ការបញ្ជូននេះ ធ្វើឡើង ស្របពេលដែល ប្រធានអង្គការសុខភាពពិភពលោក ហៅកាត់ WHO គឺ លោក Tedros Adhanom Ghebreyesus ស្ថិតនៅក្នុងប្រទេសមួយនេះ ហើយត្រូវនឹងធ្វើដំណើរ ទៅកាន់ទីក្រុង Ituri ដែលចំណុចកណ្តាល នៃការផ្ទុះឡើងមេរោគ អេបូឡា នាចុងសប្តាហ៍នេះ។

សម្ភារដែលរួមទាំងឧបករណ៍ធ្វើតេស្តចំនួន ២,០០០ឈុត បានបញ្ជូនទៅដល់ នៅក្នុងខេត្ត Ituri ភាគឦសាន ប្រទេសកុងហ្គោ កាលពីថ្ងៃព្រហស្បតិ៍។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្រ្វិក ហៅកាត់ Africa CDC បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា មានករណីសង្ស័យថា មានមេរោគអេបូឡា យ៉ាងហោចណាស់ ចំនួន ១ពាន់៧៧នាក់ករណី ចាប់តាំងពីការផ្ទុះឡើង នៅថ្ងៃទី១៥ ខែឧសភា រួមទាំង អ្នកស្លាប់ ចំនួន ២៤៦នាក់ផងដែរ។

ប៉ុន្តែ អង្គការ WHO បានព្រមានថា ការឈានទៅដល់ចំនួនពិតប្រាកដនៃការផ្ទុះឡើង ដែលត្រូវបានគេគិតថា បានចរាចរ មុនពេលវាត្រូវបានរកឃើញនោះ ទំនងជា កាន់តែឆ្លងរីករាលដាល យ៉ាងទូលំទូលាយ។

ប្រទេស កុងហ្គោ ដែលក្រីក្រ និងខ្ទេចខ្ទាំ ដោយជម្លោះ រយៈពេលបីទសវត្សរ៍ នៅភាគខាងកើត មិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើតេស្ត នៅមន្ទីរពិសោធន៍ ដើម្បីបញ្ជាក់ករណីជំងឺបានទេ។

មេរោគនេះ មានវត្តមានរួចហើយ នៅក្នុងខេត្តចំនួនបីរបស់កុងហ្គោ និង មានបន្តឆ្លងទៅប្រទេស អ៊ូហ្គង់ដា ជិតខាង ដោយត្រូវបានបញ្ជាក់ថា មាន៩ករណី រួមទាំង ស្លាប់ម្នាក់ផងដែរ ក្នុងប្រទេសមួយនេះ។

បើតាម AFP, អេបូឡា ដែលត្រូវបានឆ្លង តាមរយៈទំនាក់ទំនងជិតស្និទ្ធ និងវត្ថុរាវក្នុងរាងកាយ ធ្លាប់បានសម្លាប់មនុស្ស ជាង១ម៉ឺន៥ពាន់នាក់ នៅក្នុងទ្វីបអាហ្រ្វិក ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ។

ការផ្ទុះឡើងដ៏សាហាវបំផុត នៅក្នុងប្រទេសកុងហ្គោ ធ្លាប់បានឆក់យកជីវិតមនុស្ស ជិត ២ពាន់៣០០នាក់ ក្នុងចំណោម អ្នកកើតរោគនេះ ចំនួន ៣ពាន់៥០០នាក់ នៅចន្លោះឆ្នាំ ២០១៨ និង ២០២០៕

ប្រភព ៖ AFP, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា